Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ​ពិនិត្យ​លទ្ធភាព​បើក​ការិយាល័យ​ប៉ាស្ព័រ​នៅ​ប៉ោយប៉ែត និង​នៅ​ខេ​ត្ក​បាត់ដំបង​

​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ក្រសួង​កំពុងតែ​ពិនិត្យ​លទ្ធភាព​បើក​ការិយាល័យ​ប៉ាស្ព័រ ផ្តល់​ប៉ាស្ព័រ នៅ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​នៅ​ខេ​ត្ក​បាត់ដំបង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ទៅយក​ប៉ាស្ព័រ ប៉ុន្តែ​មិនទាន់​ដោះស្រាយ​បានទេ ធ្វើ​តែមួយ​ជ្រុង​ដោះស្រាយ​អត់​បានទេ​។ បាន​ប៉ាស្ព័រ​ទៅ តែ​អត់​មាន​ទិដ្ឋាការ​ងារ ប្រៀបដូចជា​ដើរលេង​ទេសចរណ៍​ទេ អស់​វី​ហ្សា​ត្រឡប់មកវិញ​ដដែល អត់​អាច​រក​ការងារ​បានធ្វើ​ទេ​។

​ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​កតិកា​សកល​ទេសន្តរប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព ភាពស្របច្បាប់ និង​ប្រក្រតីភាព កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ អី​ន​ធើ​ខន​ធឺ​ណិ​ន​ថ​ល​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា មិនអាច​ប្រថុយប្រថាន នៅពេល​បាន​ប៉ាស្ព័រ​ទៅធ្វើ​ការងារ​បានទេ វា​ត្រូវ​មានវី​ហ្សា​ការងារ ប៉ុន្តែ​យ៉ាងហោចណាស់​ត្រូវបាន​ឯកសារ​ពីរ​នឹង​។ ដូច្នេះ​បើ​ដាក់​ការិយាល័យ​ធ្វើ​ប៉ាស្ព័រ កំណត់​មួយថ្ងៃ​ធ្វើ​ឲ្យ​ហើយ គឺ​នៅ​បាត់ដំបង និង​បន្ទាយមានជ័យ​។ ហើយ​ត្រូវ​ផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ថា ដើម្បី​ទៅរក​ការងារ​ធ្វើបាន ត្រូវធ្វើ​ម៉េច​ខ្លះ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពួកគាត់​។ ហើយ​សម្តេច​ក៏បាន​បង្កើត​ឲ្យ​មាន​ក្រុម​សិក្សា​មួយ​ដែលមាន​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រសួង​ការងារ សិក្សា​លើក​យោបល​ល់​ដើម្បី​ឲ្យ​រដ្ឋាភិបាល ទាក់ទង​បញ្ហា​ធ្វើលិខិត​ស្នាម​ឲ្យ​ប​ប្រជាពលរដ្ឋ​។​

​សម្តេច​ក្រឡាហោម​បាន​លើកឡើងថា ប្រជាពលរដ្ឋ​កម្ពុជា​ចេញទៅ​ធ្វើការ​នៅ​បរទេស ត្រឹមត្រូវ​តាមច្បាប់​ហើយ លើកទឹកចិត្ត​បន្តទៀត ប៉ុន្តែ​ទៅធ្វើ​ការងារ​មិន​ត្រឹមត្រូវ​ហើយ​គេ​ដេញ​មកវិញ ត្រូវ​រក​វិធី​យ៉ាងម៉េច​ដើម្បី​ដោះស្រាយ ដើម្បី​បញ្ចប់​បញ្ហា​នឹង​កុំ​ឲ្យ​វា​មាន​។ ហើយ​ប្រជាពលរដ្ឋ​ដែល​ទៅធ្វើ​ការខុសច្បាប់​នៅ​ថៃ មិនមែន​ទៅតាម​ច្រក​អន្តរជាតិ គឺ​ទៅតាម​ច្រក​លួចលាក់ ច្រករបៀង​។ ហើយ​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឲ្យ​ខេត្ត​ទាំងអស់​ជាប់​ព្រំដែន​បិទ​របៀង​ទាំងអស់​៕​​ដោយៈ មុនីរាជ​

×