ក្រុមហ៊ុនរ៉ុករ៉ែឈ្មោះ Rio Tinto បានធ្វើការសុំទោស បន្ទាប់ពីបានដាក់បំផ្ទុះរូងភ្នំបុរាណមួយដែលមានអាយុកាល ៤៦.០០០ឆ្នាំ នៅភាគខាងលិចប្រទេសអូស្ត្រាលី។
រូងភ្នំ Juukan Gorge ស្ថិតនៅតំបន់ Pilbara ត្រូវបានបំផ្លាញកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈដែលក្រុមហ៊ុន Rio Tinto បានធ្វើការពង្រីកគម្រោងរ៉ែដែកមួយ បន្ទាប់ពីមានការយល់ព្រមពីអាជ្ញាធរ។
“ពួកយើងមានការសោកចំពោះអ្វីដែលយើងបានបង្កឡើង”។ នេះជាការបញ្ជាក់របស់លោក Christ Salisbury នាយកប្រតិបត្តិផ្នែករ៉ែកដែករបស់ក្រុមហ៊ុន Rio Tinto។
វត្ថុបុរាណជាច្រើនសម័យបុរេប្រវត្តិ ត្រូវបានរកឃើញនៅតំបន់បេតិកភណ្ឌនោះ។
វត្ថុបុរណាទាំងនោះរួមមាន ខ្សែក្រវ៉ាត់ធ្វើពីសក់មនុស្ស ដែលការវិភាគបង្ហាញថាវាមានការទាក់ទងគ្នាផ្ទាល់ ៤.០០០ឆ្នាំរវាងប្រជាជនដើម (PKKP) និងអ្នករស់នៅរូងភ្នំសម័យបុរេប្រវត្តិ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC