តាកែវ៖ ភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ថ្ងៃម្សិលមិញនេះ បង្កគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋនៅក្រុងដូនកែវ ខេត្តតាកែវ ចំនួន ៦ខ្នងផ្ទះ រលំ និងខ្លះខូតខាតហើរបើងដំបូលផ្ទះ ។
ករណីគ្រោះធម្មជាតិនេះ បានកើតឡើងនៅរសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០នេះ បានបង្កឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ រងការខូតខាត ដោយរលំផ្ទះ និងនៅឃុំស្រង៉ែ ស្រុកទ្រាំង មានរោងអាពាហ៍ពិពាហ៍មួយកន្លែងផងដែរ ដែលនៅពេលដល់ម៉ោងទទួលភ្ញៀវពេលល្ងាចត្រូវបានភ្លៀង ធ្លាក់និងខ្យល់ខ្លាំងបើងរោងថត តែងខាងមុខរោងការបង្កឲ្យមានការខូតខាតទាំងស្រុង និងមិនសូវមានភ្ញៀវមកចូលរួមកម្មវិធីមង្គលការឡើយ ដែលនេះកើតឡើងចេញពីគ្រោះធម្មជាតិ បង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។
ក្នុងនោះ ក៏មានការសម្តែងនៅទឹកចិត្តអាណិតអាសូរ ពីបងប្អូនប្រជាពលរដ្ឋនៅជិតខាង នាំគ្នាថតបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ចំពោះម្ចាស់កម្មវិធីមង្គលការ ដែលរៀបចំពិធីចំពេលកើតមានគ្រោះធម្មជាតិ ធ្វើឲ្យមានការខាតបង់ថវិកាច្រើន ៕
ដោយ៖ តាកែវ