តាកែវ៖ ចូលដើមខែមិថុនា ឆ្នាំ២០២០នេះ ខេត្តតាកែវ បានទទួលរងនៅសម្ពាធទឹកភ្លៀងច្រើន លាយឡំជាមួយនិងខ្យល់កន្ត្រាក់ រយៈពេល ៣ថ្ងៃកន្លងមកនេះ បានធ្វើឲ្យផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ៤ រួមមាន ក្រុងដូនកែវមានចំនួន ១០ខ្នង ស្រុកកោះអណ្តែត ២ខ្នង ស្រុកគីរីវង់ ៨ខ្នង និងស្រុកសំរោង ៣ខ្នង រងការខូចខាត និងរលំផ្ទះសម្បែងសរុបចំនួន ២៣ខ្នង ហើយតែមិនមានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ ។
ក្នុងនោះដែរ អាជ្ញាធរស្រុកទាំង៤ បាននាំយកនៅអំណោយរបស់សាខាកាកបាទក្រហមស្រុក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យកទៅចែកជូនពួកគាត់ ដើម្បីសម្រួលលើការខ្វះខាត និងជួសជុលផ្ទះសម្តែងឡើងវិញរួចហើយ ។ ទន្ទឹមនិងការចែកអំណោយនេះដែរ អាជ្ញាធរស្រុកក៏បានធ្វើការអំពាវនាវ អប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ ដើម្បីរកកន្លែងសុវត្ថិភាព ជៀសវាង មានគ្រោះថ្នាក់ដោយយថាហេតុ ៕
ដោយ៖ តាកែវ