នៅក្នុងរបាយការណ៍ស្តីពីការធ្វើកោសល្យវិច័យចុងក្រោយ ចំពោះការស្លាប់របស់ George Floyd គេបានរកឃើញថា គាត់ត្រូវបានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ។
ទោះយ៉ាងណា យោងទៅតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន នេះមិនមែនជាកត្តារួមចំណែកដល់ការស្លាប់របស់គាត់ទេ។ ការធ្វើកោសល្យវិច័យសាកសពដែលត្រូវបានបញ្ចេញដោយការិយាល័យពិនិត្យវេជ្ជសាស្ត្រ Hennepin បាននិយាយថា Floyd «មិនឆ្លើយតបនៅពេលត្រូវបានរារាំងដោយមន្ត្រីអនុវត្តច្បាប់។ គាត់បានទទួលការសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ ហើយក្រោយមកទៀតនៅក្នុងមន្ទីរសង្គ្រោះ (HHC) ប៉ុន្តែមិនអាចសង្គ្រោះជីវិតបានទេ។
បុរសរូបនេះ មុនពេលស្លាប់ត្រូវបានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២០ ដូចដែលបានរៀបរាប់លម្អិតនៅក្នុងរបាយការណ៍ខាងក្រោម។
របាយការណ៍បន្ថែមត្រូវបានចេញនៅថ្ងៃចន្ទ (ទី១ ខែមិថុនា) ដែលបានរៀបរាប់អំពីការស្លាប់របស់ Floyd ថាជាករណីមនុស្សឃាត។ យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា Floyd ក៏មានជំងឺក្រិនសរសៃឈាម និងជំងឺបេះដូងខ្ពស់, ឆាប់ស្រវឹង ហើយបានប្រើថ្នាំមេតំហ្វេតាមីន និងកញ្ឆា។
លោក Ben Crump មេធាវីគ្រួសាររបស់ Floyd បានដឹកនាំ និងចេញលទ្ធផលនៃការធ្វើកោសល្យវិច័យឯករាជ្យនៅថ្ងៃដដែល ដែលបង្ហាញពីរបៀបដែលជនរងគ្រោះ “ការដាក់សម្ពាធលើផ្នែកខាងស្តាំនៃសរសៃឈាម.ក របស់ Floyd បានរារាំងលំហូរឈាមទៅកាន់ខួរក្បាល និងទម្ងន់នៅលើខ្នងរបស់គាត់បានរារាំងសមត្ថភាពនៃការដកដង្ហើម”៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)