ក្នុងការស្វែងរកភាពរំភើបៗចិត្តរបស់ពួកខ្លួន នោះយុវជនមួយក្រុមនៅ Bukit Pinang បានសម្រេចចិត្តស្លៀកពាក់តុបតែងខ្លួនជា «ខ្មោចឆៅ» ដើម្បីលេងបន្លាចក្មេងតូចៗដែលវិលត្រលប់ពីសាលារៀន ។
ក្មេងប្រុសជំទង់ៗទាំងនោះ បានយកភួយរុំព័ទ្ធខ្លួនមិត្តភក្តិម្នាក់ក្នុងពួកគេ៤នាក់ ដោយគ្របពីក្បាលរហូតចុងជើង និងចាប់ផ្តើមឡើងម៉ូតូ ២ គ្រឿង ធ្វើដំណើរទៅកាន់គោលដៅផ្សេងៗ ដើម្បីបន្លាចក្មេងតូចៗ និងមិត្តភក្តិរបស់ពួកគេ ។
ទោះយ៉ាងណា ក្មេងប្រុសម្នាក់ដែលជាអ្នកបន្លាច បានលោតសំដៅមន្ត្រីប៉ូលីសម្នាក់ដែលកំពុងល្បាត ជាហេតុធ្វើឲ្យគាត់ភ្ញាក់ផ្អើល ស្លុតរន្ធត់ជាខ្លាំង នៅពេលគាត់ឃើញខ្មោចឆៅ “hantu pocong” កំពុងជិះនៅលើម៉ូតូបែបនេះ ។
ជាលទ្ធផល «ខ្មោចឆៅ» ម្នាក់ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន ហើយដំបូង នាំយកទៅកាន់ប៉ុស្តិ៍ និងបន្ទាប់មក នាំទៅកាន់ទីស្នាក់ការប៉ូលីសស្រុក Kota Setar ដើម្បីធ្វើការអប់រំ បញ្ឈប់សកម្មភាពបែបនេះតទៅទៀត ។
បន្ថែមពីនោះ ប៉ូលីសក៏បានដាក់ទណ្ឌកម្មយុវជនរូបនោះ ឲ្យលោតដូចខ្មោចឆៅអស់រយៈពេល ១៥ នាទី ផងដែរ ៕ ចន្ទី