Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ា​ឡាន​ដឹក​ដី វាក់​នឹង​រថយន្ត ស្រីអូន ម្ចាស់​ក្រុមហ៊ុន «​សម្រស់​ធម្មជាតិ​»​បុក​ពេញទំហឹង តែ​មិន​អី​អាយុ​ថ្លៃ​ណាស់ ពុទ្ធោ​បើក​លឿន​ដូច​ហោះ​ប្រញាប់​ទៅណា​? សួរ​គាត់​ឆ្លើយថា​ប្រញាប់​ទៅ​… (​វីដេអូ​)

spot_img

​ដូចដែល​លោកអ្នក​បាន​ស្គាល់​ច្បាស់​ហើយ ស្រីអូន ជា​ម្ចាស់​ក្រុមហ៊ុន «​សម្រស់​ធម្មជាតិ​» ដែល​តែងតែ​យកចិត្តទុកដាក់ ចែករំលែក​ក្តី​ស្រលាញ់ តាមរយៈ​ការជួយ​ដល់​ជនទីទាល់ក្រ អ៊ុំ ពូ មីង ដែល​ជួប​នូវ​ការលំបាក​ជាក់ស្តែង​។​

​ប៉ុន្តែ ដោយឡែក ថ្មីៗ​នេះ អ្នកនាង​បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​មួយ​ផងដែរ ខណៈដែល​រថយន្ត​ស៊េរី​ទំនើប​ថ្មី​សន្លាង​របស់​អ្នកនាង​ដែលមាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​ម៉ូតូ​កម្មករសំណង់​ម្នាក់ ដែល​បើកបរ​មិន​ប្រយ័ត្ន​ក្នុង​ល្បឿន​ដ៏​លឿន មក​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​កាង​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ​។​

​បើតាម​ស្រីអូន កម្មករ​វ័យក្មេង​នោះ បាន​ជិះ​ម៉ូតូ​បើក​វ៉ា​ឡាន​ដឹក​ដី​១​គ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន ប៉ុន្តែ វាក់​នឹង​រថយន្ត​ប្តី​របស់​នាង ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​តែម្តង​។ ភ្លាមៗ​នោះ ប្អូនប្រុស​នោះបាន​ដេក​នៅ​នឹង​កង់ឡាន​របស់​អ្នកនាង​ទៅហើយ ប៉ុន្តែ សំណាង ដែល​រថយន្ត​ប្តី​អ្នកនាង​បើក​ក្នុង​ល្បឿន​មធ្យម ហើយ​អាច​ចាប់​ហ្វ្រាំង​ទាន់ពេលវេលា ពុំនោះសោត​មិនដឹង​ទៅជា​យ៉ាងណា​នោះទេ​។

​បើទោះជា​រថយន្ត​របស់​ខ្លួន​រង​ការខូចខាត​យ៉ាងណា តែ​អ្នកនាង​ស្រីអូន ពុំបាន​យកទោស​ពៃ​ពី​ប្អូនប្រុស​ជា​កម្មករសំណង់​នោះទេ ហើយ​ថែមទាំង​ត្រេកអរ​ជាខ្លាំង​ផងដែរ ដែល​រូបគេ​ពុំ​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ស្រីអូន​ក៏បាន​ណែនាំ​អប់រំ​ប្អូនប្រុស​នោះ និង​ក៏​ដូច​អ្នកដទៃ សូម​បើកបរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ដូច​ករណី​ដ៏​ញាក់សាច់​នេះ ដែល​អ្នកនាង​ចាត់ទុកជា​សំណាង​១​ពាន់​ក្នុង​១​ពាន់​គ្រោះថ្នាក់​ហើយ​។​

​ជាមួយគ្នានេះ​ផងដែរ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ទឹកចិត្ត​ស្រីអូន​ជាខ្លាំង និង​ថា នេះ​ចាត់ទុកថា​សំណាង​ហើយ ដែល​បុរស​រូបនេះ​ប៉ះចំ​អ្នក​ចិត្តធម៌​ដូច​ស្រីអូន ប្រសិនបើ​ប៉ះចំ​អ្នកដទៃ​វិញ មិនដឹង​ជា​យ៉ាងណា​នោះទេ​៕

ដោយ​៖ លឹម ហុង

spot_img
×