Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ៉ូ​សម័យថ្មី​! យក​ទូរស័ព្ទ iPhone ចាស់ៗ មក​តុបតែង​លម្អ​ជញ្ជាំង​របង ព័ទ្ធជុំវិញ​ផ្ទះ សូម្បីតែ​លោក Steve Jobs ក៏​បះសក់​ដែរ (​វីដេអូ​)

​នេះ​ជា​រឿង​ដ៏​ចម្លែក​ថ្មី​មួយ ខណៈដែល​ផ្ទះមួយ​កន្លែង​នៅក្នុង​ប្រទេស​វៀតណាម បាន​យក​ទូរស័ព្ទ iPhone ចាស់ៗ មក​បិទ​ភ្ជាប់​ជុំវិញ​ជញ្ជាំង​របង​ផ្ទះ​របស់​ពួកគេ ជំនួស​ឲ្យ​ឥដ្ឋការ៉ូ ធ្វើ​ឲ្យ​អ្នកដំណើរ​ស្រឡាំងកាំង​គ្រប់ៗ​គ្នា​តែម្តង​។​

​គណនី Twitter ឈ្មោះ FJ#STAYATHOME បាន​បង្ហោះ​វីដេអូ បង្ហាញ​ផ្ទះ​ជនបទ​មួយ​នៅ​វៀតណាម ដាក់បញ្ចូល​ទូរស័ព្ទ iPhone ចាស់ៗ ដើម្បី​លម្អ​ជញ្ជាំង​ផ្ទះ​របស់​ពួកគេ ដោយ​ភ្ជាប់​នឹង Caption ថា​៖ «​បែបនេះ សូម្បី​លោក Steve Jobs ក៏​នឹក​មិន​ដល់​ដែរ លោក​ព្រះ​!!»​។​

​នៅក្នុង​វីដេអូ ពណ៌​ទូរស័ព្ទ iPhone ផ្សេងៗ អាច​ត្រូវ​បានឃើញ​គ្រប់​ដណ្តប់​ទាំងស្រុង ទៅលើ​សសរ​ដែល​ជាប់​នឹង​ខ្លោងទ្វារផ្ទះ​។ ទូរស័ព្ទ​ទាំងនោះ ក៏ត្រូវ​បាន​គេ​ដាក់​ភ្ជាប់​នឹង​ជញ្ជាំង​របង នៅក្នុង​ការ​រចនា​ដូច​ទៅនឹង mosaic ព័ទ្ធជុំវិញ​ផ្ទះ​សាលារៀន​មួយកន្លែង ស្ថិតនៅ​ទល់មុខ​ទន្លេ​។

​ទោះជា​យ៉ាងណា គេ​ពុំ​ដឹងថា ម្ចាស់ផ្ទះ​ដែល​គំនិត​ច្នៃប្រឌិត​ដ៏​ចម្លែក​នេះ បាន​ចំណាយលុយ​អស់​ប៉ុន្មាន​នោះទេ ដើម្បី​ប្រមូល​ទិញ​ទូរស័ព្ទ iPhone ចាស់ៗ​ទាំងនេះ មក​លម្អ​ជញ្ជាំង​របង​ផ្ទះ​ឲ្យ​ប្លែក​ពីគ្នា​អស់ទាស់​បែបនេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)


×