នារីជាពលករខ្មែរម្នាក់ ដែលត្រូវបានដឹងថាកំពុងរស់នៅក្នុងប្រទេសថៃអស់រយៈពេលជាង ១៥ ឆ្នាំ បានកំពុងធ្វើឲ្យពលករដូចគ្នា ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ផ្ទុះកំហឹងយ៉ាងខ្លាំង ទៅនឹងអ្វីដែលពួកគេបានចោទប្រកាន់ថា នារីរូបនេះបាននិយាយមើលងាយជាតិសាសន៍ខ្លួនឯង។
ខណៈប្រធានបទដ៏ក្តៅនេះបានផ្ទុះកក្រើកពេញបណ្តាញសង្គម នារីខ្មែរម្នាក់ដែលជាពលកររស់នៅក្នុងស្រុកថៃជាង២០ឆ្នាំមកហើយ បានចេញវីដេអូឃ្លីបនិយាយទាំងភាសាថៃ និងខ្មែរ ទៅកាន់នាងប្រជ្រុយមាត់ថា៖ «អញនៅថៃជាង២០ឆ្នាំហើយ អញក៏ខ្មែរ ម៉ែអញក៏ខ្មែរ អញមិនដែលមើលងាយខ្មែរខ្លួនឯងដូចអ្ងែងអ៊ីចឹងទេ សូមងែងប្រើខួរក្បាលគិតផង។ អ្ងែងនិយាយអ៊ីចឹង មានន័យថា អ្ងែងមើលងាយម៉ែឪអ្ងែងដែរ ខ្លួនអ្ងែងដែរ ។ និយាយអ៊ីចឹងម៉ោ មានតែគេស្អប់ ជេរ ដៀល! និយាយអ៊ីចឹង ស្មានតែថៃគេចូលចិត្តណាស់អ្ហ ថៃគេមិនចូលចិត្តទេ ថាមើលងាយជាតិសាសន៍ខ្លួនឯងអ៊ីចឹងនោះ… » ។
ទោះយ៉ាងណា ក្នុងវីដេអូនិយាយជាភាសាថៃ យើងក៏មិនដឹងថា នាងនិយាយមើលងាយជនជាតិខ្មែរខ្លួនឯងប៉ះពាល់ធ្ងន់ធ្ងរកម្រិតតណានោះទេ ទើបធ្វើឲ្យមហាជនផ្ទុះកំហឹងខ្លាំងយ៉ាងនេះ៕ ដោយ៖ លឹម ហុង
ប្រិយមិត្តចេះភាសាថៃ សូមជួយបកប្រែផង ថាតើនាងនិយាយមើលងាយខ្មែរខ្លួនឯងធ្ងន់ធ្ងរបែបណាទៅ?