កំពង់ចាម៖ ធនាគារ ជីប ម៉ុងបានដាក់ឲ្យដំណើរសាខាទី៩របស់ខ្លួន នឹងពាំនាំភាពរីកចម្រើនដល់ប្រជាពលរដ្ឋ កសិករ អាជីវករ និងក្រុមហ៊ុនដែលកំពុងតែដំណើរការក្នុងខេត្តកំពង់ចាមតាមរយៈផលិតផលហិរញ្ញវត្ថុ ប្រកបភាពច្នៃប្រឌិតខ្ពស់ និងសេវាធានាគារតាមប្រព័ន្ធឌីជីថលដែលសមស្របនឹងតម្រូវការរបស់អតិថិជនក្នុងខេត្តកំពង់ចាមទាំងមូល។
ធនាគារជីប ម៉ុង បានបោះជំហានយ៉ាងលឿន និងបានពង្រីកសាខាមកដល់ខេត្តកំពង់ចាមកាន់តែកៀកនឹងអតិថិនដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនក្នុងខេត្តទាំងមូលបានយ៉ាងឆាប់រហ័សដោយមានផ្សាភ្ជាប់នឹងបច្ចេកវិទ្យាហិរញ្ញវត្ថុយ៉ាងងាយស្រួល។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងជាភាគទុនិក (ម្ចាស់ភាគហ៊ុន) នៃធនាគារ ជីប ម៉ុង លោកឧញ៉ា លាង ឃុន មានប្រសាសន៍ថា៖ «ធនាគារជីប ម៉ុង សាខាកំពង់ចាម មានផ្តល់សេវាហិរញ្ញ ព្រមទាំងសេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលជាពិសេសទូរស័ព្ទដៃដើម្បីបម្រើតម្រូវការប្រចាំថ្ងៃបែបទាន់សម័យប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។ »។
សេវាកម្មដែលធនាគារជីប ម៉ុង សាខាខេត្តកំពង់ចាមមានផ្តល់ជូនដូចជាសេវាប្រាក់បញ្ញើដែលអាចទទួលបានអត្រាការខ្ពស់ ការទទួលឥណទានមានលក្ខណងាយស្រួល សេវាកម្ចីសម្រាប់ពង្រីកអាជីវកម្ម សេវាកម្មប្រាក់បៀវត្សរ៍ដែលមានអត្រាការខ្ពស់សម្រាប់និយោជិត កម្មវិធីទូរស័ព្ទBank! Bank! ដែលអាចដកប្រាក់ បញ្ចូលកាតទូរស័ព្ទ បង់វិក្កយបត្រផ្សេងៗ និងទូរទាត់តាមទូរស័ព្ទយ៉ាងងាយស្រួល និងភ្នាក់ងារធនាគារ។
សាខាធនាគារជីប ម៉ុង ខេត្តកំពង់ចាមមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម៕ដោយ៖សម្ផស្ស