Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួស​ថ្លែង​! នាំគ្នា​ឡើងឋានសួគ៌​ហើយ អត់​បង់លុយ​ថ្លៃ​បន្ទប់ បើករថយន្ត​គេច​បាត់ ម្ចាស់ផ្ទះ​សំណាក់​បង្ហោះ​ហៅ​ឲ្យ​មក​បង់លុយ​បន្ទាន់​!

spot_img

​ភ្នំពេញ​៖​ថ្មីៗ​នេះ មានការ​ផ្ទុះ​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង ទៅនឹង​រឿងរ៉ាវ​ថ្មី​មួយ​ទៀតហើយ ខណៈដែល​ម្ចាស់​ផ្ទះសំណាក់​២​កន្លែង បាន​បង្ហោះ​ប្រកាស​ឲ្យ​ម្ចាស់​រថយន្ត Highlander ១​គ្រឿង ប្រញាប់​ចូលខ្លួន​មក​បង់លុយ​ថ្លៃ​ដេក​ផ្ទះសំណាក់ ព្រោះ​បន្ទាប់ពី​ឡើងឋានសួគ៌​រួច បានដាក់​មេ​ប្រូច​បាត់ស្រមោល ដោយ​ភ្លេច​គិតថា​ផ្ទះសំណាក់​មាន​កាមេរ៉ា​បំពាក់​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក ផែង វណ្ណៈ មួយ​ម៉ោង​មុននេះ (​ថ្ងៃទី​១១ ខែមិថុនា​) បាន​បង្ហោះ​ករណី​ខាងលើនេះ​ឲ្យ​បងប្អូន​ក្នុង​បណ្តាញ​សង្គម​បានដឹង​ទាំង​ហួសចិត្ត​ថា​៖ «​ម្ចាស់​រថយន្ត Highlander ពណ៌​ស្ក ពាក់​ផ្លាកលេខ 2AT-5100 ភ្នំពេញ ត្រូវបាន​ម្ចាស់ផ្ទះ​សំណាក់ យីហោ រ៉ែ​មាស បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​កថា ចូលដេក​នៅផ្ទះ​សំណាក់រ​បស់​ខ្លួន​រួចហើយ​មិន​បង់លុយ​បើករថយន្ត​ចេញទៅ​បាត់ ។ គណនី ហ្វេ​ស​ប៊ុ​ក ដដែល​បាន​បន្ថែមថា ម្ចាស់​រថយន្ត​ខាងលើនេះ បាន​ចូលដេក​ផ្ទះសំណាក់​គេ​ចំនួន ២​កន្លែង​ហើយ គឺ មិនដែល​អោយ​លុយ​ទេ ដូចជា​ដេក​នៅផ្ទះ​សំណាក់ ជ្រៃលាប ជាដើម ។​
​បើ​ម្ចាស់​រថយន្ដ Highlander បានឃើញ​ហើយ ប្រញាប់​យកលុយ​សង​គេ​ផង កុំ​លក់​មុខ​លក់​កិត្តិយស​ព្រោះ ៣ ម៉ោង ៨ ដុល្លារ​» ៕ ដោយ​៖ លឹម ហុង​


spot_img
×