Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តា​មេដឹកនាំ​អាស៊ាន និង​ឥណ្ឌា ទស្សនា​ក្បូន​ព្យុហយាត្រា​យោធា នៃ​ទិវា​សាធារណរដ្ឋ​របស់​ឥណ្ឌា ជាមួយនឹង​សព្វាវុធ​ធុន​ធ្ងន់​

spot_img

​ឥណ្ឌា ​៖​ ពិធី​ផ្លូវ​ការដែល​ប្រារព្វ​ធ្វើឡើង នៅ​ចំ​កណ្តាល​ទីក្រុង​ញ៉ូ​វ​ដែ​លី បណ្តា​មេដឹកនាំ​អាស៊ាន ឥណ្ឌា ក៏ដូចជា​ប្រជាពលរដ្ឋ​ឥណ្ឌា​គ្រប់​ស្រទាប់វណ្ណៈ បាន​យាង និង​អញ្ជើញ​ចូលរួម​ពិធី​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស និង​ប្រជាជន​ឥណ្ឌា ក្រោម​អាកាសធាតុ​ត្រជាក់​៨​អង្សា​សេ និង​ផ្ទៃមេឃ​ចុះ​អ័ព្ទ​។

​​នៅក្នុង​ពិធី​ព្យុហយាត្រា​នោះ បណ្តា​មេដឹកនាំ​អាស៊ាន និង​ឥណ្ឌា បាន​ទត និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ពី​ការ​ដង្ហែ​ក្បូន​តាមបែប​ប្រពៃណី​របស់​ឥណ្ឌា កា​រហែ​ក្បូន​យន្ត​សេះ សត្វ​អូដ កា​រហែ​ក្បូន​យោធា និង​យុទ្ធភណ្ឌ​យោធា រួមទាំង​ការ​ហែ​ក្បូន​ពី​ប្រពៃណី​សាសនា របស់​ប្រទេស​ឥណ្ឌា តាម​បែបផែន​នីមួយៗ​។​

​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​នេះ ដែលជា​ថ្ងៃទី​៣ នៃ​ការ​ស្នាក់នៅ​បំពេញការងារ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​សាធារណរដ្ឋ​ឥណ្ឌា​។​សម្តេច​តេ​ជោ ហ៊ុន សែន និង​បណ្តា​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន និង​សាធារណរដ្ឋ​ឥណ្ឌា បាន​យាង និង​អញ្ជើញ​ជា​ព្រះអធិបតី និង​អធិបតី ក្នុង​ពិធី​ទស្សនា​ក្បូន​ព្យុហយាត្រា នៃ​ទិវា​សាធារណរដ្ឋ របស់​សាធារណរដ្ឋ​ឥណ្ឌា​។​

​គួរ​បញ្ជាក់ថា​៖​សាធារណរដ្ឋ​ឥណ្ឌា មាន​ផ្ទៃក្រឡា​ទំហំ​៣,២៨៧,២៦៣​គីឡូម៉ែត្រ​ការ៉េ ចែកជា​២៩​រដ្ឋ និង​៧​ដែនដី ចំណុះ​រដ្ឋ​សហភាព មាន​ព្រំប្រទល់​ជាប់ និង​ប្រទេស​បង់​ក្លា​ដែ​ស ប៊ូ​តាន មី​យ៉ាន់​ម៉ា ចិន នេ​ប៉ាល់ និង​ប៉ា​គី​ស្ថាន និង​មាន​ប្រជាជន​សរុប​ចំនួន​១,២៧០​លាន​នាក់ តួលេខ ក្នុង​ខែកក្កដា ឆ្នាំ​២០១៦​។​ថ្ងៃបុណ្យ​ជាតិ​របស់​សាធារណរដ្ឋ​ឥណ្ឌា គឺ​នៅ​ថ្ងៃទី​២៦ ខែមករា​ឆ្នាំ​១៩៥០​។ ប្រជាជន​កាន់សាសនា​ហ៊ិ​ន​ឌូ​មាន​៨០.៥០% ម៉ូ​ស្លី​ម​១៣.៤០% និង​ជំនឿ​ផ្សេងៗ​ជាង​៦%​។​

​ស្ថានភាព​សេដ្ឋកិច្ច​របស់​សាធារណរដ្ឋ​ឥណ្ឌា កាលពី​ឆ្នាំ​២០១៦​កន្លងទៅ កំណើនសេដ្ឋកិច្ច​ប្រចាំ​ឆ្នាំមាន​ទំហំ​៧.៦% ក្នុងនោះ GDP សម្រាប់​មនុស្ស​ម្នាក់​ស្មើ​និង ១៧០៩.៦ ដុល្លា​អាមេរិក​។ ផលិតផល​តាម​វិស័យ​គិត​ជា​ភាគរយ ក្នុង​វិស័យ​កសិកម្ម​មាន​១៧.៤% ឧស្សាហកម្ម​មាន​២៨.៨% និង​សេវាកម្ម​មាន​៤៦.២% ជាមួយគ្នានេះ​ទំហំ​ពាណិជ្ជកម្ម នៃ​ការនាំចេញ​របស់​សាធារណរដ្ឋ​ឥណ្ឌា កាលពី​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​សរុប ២៦៨.៦​ពាន់​លាន​ដុល្លា ឯការ​នាំចូល​មាន​ទឹកប្រាក់​សរុប ៣៧៦.១​ពាន់​លាន​ដុល្លា​។​

​នៅក្នុង​ពិធី​ដង្ហែរ​ក្បូន​នោះ ក៏មាន​ការបង្ហាញ​នូវ​យុទ្ធ​ចម្បាំង​ទាំង​ផ្នែក​កងទ័ពជើងទឹក ជើងគោក និង​ជើង​អាកាស ដែល​ផលិត​នៅ​សាធារណរដ្ឋ​ឥណ្ឌា​។​បណ្តា​មេដឹកនាំ​អាស៊ាន ឥណ្ឌា ក៏ដូចជា​ប្រជាពលរដ្ឋ​ឥណ្ឌា​ទាំងអស់ ដែល​បាន​យាង និង​ញ្ជើ​ញ​ចូលរួម​ថត និង​ទស្សនា​ពិធី​ហែ​ក្បូន​ព្យុហយាត្រា​នោះ សុទ្ធតែ​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ចំពោះ​ការអភិវឌ្ឍ​នូវ​សមត្ថភាព​ដ៏​រស់​រវើក និង​ប៉ិនប្រសប់ ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ប្រជាជន​ឥណ្ឌា ក្នុង​ការកសាង​សេដ្ឋកិច្ច​លំដាប់​អន្តរជាតិ ពិសេស​ការកសាង​នូវ​អាវុធយុទ្ធភណ្ឌ​នានា ក្នុង​វិស័យ​ការពារជាតិ ក៏ដូចជា​ការកសាង​សមត្ថភាព​ជំនាញ​នានា​។​

​គួរ​បញ្ជាក់ដែរថា នៅក្នុង​ក្បូន​ព្យុហយាត្រា​នោះ បាន​ចំណាយពេល​ប្រមាណ​១​ម៉ោង​និង​៣០​នាទី ដោយបាន​បង្ហាញ​ពី​គ្រប់ផ្នែក​ទាំងអស់ ពិសេស​ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​គ្រឿង​យុទ្ធភណ្ឌ​នានា​របស់​ឥណ្ឌា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×