ព្រះវិហារ ៖ ថ្ងៃ ព្រហស្បតិ៍ទី ១១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរស្ត្រីនិងកុមារ ខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី រំលោភសេពសន្ថវៈលើអនីតិជន អាយុ១២ឆ្នាំ។
តាមពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះ បច្ចុប្បន្នរស់នៅភូមិ បរិបូរណ៍ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់នូវហេតុការណ៍ថា៖ កាលពីខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២ : ៣០នាទី គឺកូនស្រីរបស់គាត់អាយុ ១២ឆ្នាំត្រូវបានជនសង្ស័យ៣នាក់ចាប់រំលោភ នៅចំណុចអូរជ្រកបេង ស្ថិតនៅភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
តាមការបញ្ជាក់របស់សមត្ថកិច្ចជនសង្ស័យដែលឃាត់ខ្លួនបានមានដូចខាងក្រោម៖ ជនសង្ស័យ ទី១ ឈ្មោះ ចាន់ បោន ហៅក្រៅ បោយ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិករ ទី២ ឈ្នោះ សោម ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កសិករ ។ ជនសង្ស័យទី១ និងទី២ រស់នៅភូមិឃុំជាមួយជនរងគ្រោះ និងទី៣ ឈ្មោះ វី រ៉ាវី ហៅក្រៅ តឿ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
កម្លាំងជំនាញយើងបានឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖កូឡាប