Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវការពារ​គ្រប់គ្រង​ដី​ចំណីផ្លូវ ដី​ចំណី​អូរ ស្ទឹង អាង​ទំនប់​និង​ដី​ចំណី​ប្រឡាយ អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍ និង​គ្រប់គ្រង​សំណង់​

spot_img

​បាត់ដំបង​៖ ឯកឧត្តម​សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា អាជ្ញាធរ​និង​សមត្ថកិច្ច មន្ត្រី​ពាក់ព័ន្ធ ត្រូវការពារ​​ការគ្រប់គ្រង​ដី​ចំណីផ្លូវ ដី​ចំណី​អូរ ស្ទឹង អាង​ទំនប់​និង​ដី​ចំណី​ប្រឡាយ អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍ និង​គ្រប់គ្រង​សំណង់ ឲ្យ​មាន​ប្រសិទ្ធភាព​ទៅតាម​ច្បាប់ បានគិត​គួរ​ការពារ​សុវត្ថិភាព​ដល់​អ្នករស់នៅ ដែល​រាជរដ្ឋាភិបាល​ចង់បាន​។​

​ការលើកឡើង​បែបនេះ ក្នុង​ពិធី​វេទិកា​ស្ដីពី​ការគ្រប់គ្រង​ដី​ចំណីផ្លូវ ដី​ចំណី​អូរ ស្ទឹង អាង​ទំនប់​និង​ដី​ចំណី​ប្រឡាយ អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍​និង​គ្រប់គ្រង​សំណង់ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលសន្និសីទ​មិត្តភាព​បាត់ដំបង​-​ដា​ណាំង​។​

​ឯកឧត្តម​សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ការគ្រប់គ្រង​ដី​ចំណីផ្លូវ ដី​ចំណី​អូរ ស្ទឹង អាង​ទំនប់​និង​ដី​ចំណី​ប្រឡាយ អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍ និង​គ្រប់គ្រង​សំណង់ គឺជា​កិច្ចការ​មួយ​ដែល​យើង​ត្រូវតែ​ធ្វើ​នៅតាម​មូលដ្ឋាន ឬ​ខេត្ត​ក្រុង​ទាំងអស់​​គ្នា​ដូចជា​ក្រុម​អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍​លក់​មួយ​បាន​ចាក់ដី​លុប​បឹង ឬ​ប្រឡាយទឹក​ហើយ​នាំគ្នា​ធ្វើ​មិនដឹង​មិនឃើញ​។ ម្យ៉ាងទៀត​សំណង់ផ្ទះ​ដែល​សង់​លើដី​ចំណីផ្លូវ ហើយក៏​មិន​អើពើ​ទៅ​ហាមឃាត់​បញ្ឈប់​ទេ​។ ទង្វើរ​នេះ​មិនល្អ​ទេ គឺ​ខុស​និង​ច្បាប់​ហើយ ប៉ុន្តែ​បើ​ម្ចាស់​សំណង់ ឬ​ម្ចាស់​អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍​មិន​ស្ដាប់ ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់ បើ​មិន​ឈប់​ទេ និង​មាន​ជាប់ទោស​ទណ្ឌ​តាមផ្លូវ​ច្បាប់​។​

ស្ត្រី​ម្នាក់​ដែលជា​ម្ចាស់​បូរី​រស្មី​បាត់ដំបង អាជីវកម្ម​អភិវឌ្ឍ​លក់​ផ្ទះល្វែង បាន​សុំ​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង​បាត់ដំបង ធ្វើ​យ៉ាង​​ណា​ជួយ​យក​កាល​សំណល់​សំរាម ចេញ​ដែល​នៅ​ជិត​បូរី​រស្មី​បាត់ដំបង​ផង ព្រោះ​វា​មាន​ក្លិនស្អុយ ឬ​មាន​អ្នក​ដុត​សំរាម​ដែល​ជះក្លិន​មិនល្អ​​អាច​បង្ក​ឲ្យ​មាន​ជំងឺឆ្លង​បាន​។​

ឯកឧត្តម​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា អាជ្ញាធរ​គួរ​ទុក​ដី​ឲ្យ​ធំៗ​ទៅហើយ សុំ​កុំ​ឲ្យ​មាន​សំណង់​នៅលើ​ផ្លូវ​ហ្នឹង​។ មាន​បញ្ហា​ធ្វើ​របង​បិទផ្លូវ​សាធារណៈ ប្ដឹងទៅ​អាជ្ញាធរ​ហើយ​មិន​រវល់ តើ​គួរ​ទៅប្ដឹង​កន្លែង​ណាខ្លះ​?​។ ការធ្វើ​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅដ្ឋាន ដែលមាន​ទំហំ​ចាប់ពី​៤-៣០​ល្វែង ឬ​៣-៣០​ភូមិ​គ្រិះ​ឬ​៤-៣០​យូ​នី​ត ឬ​អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍​ដែលមាន​ទំហំ​ក្រោម​១០០០០​ម៉ែត្រការ៉េ (១​ហិកតា​) ត្រូវមាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ពី​មន្ទីរ​ជាមុន​។ ការធ្វើ​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅដ្ឋាន ដែលមាន​ទំហំ​លើសពី​៣០​ល្វែង ឬ​លើសពី​៣០​ភូមិគ្រឹះ ឬ​លើសពី​យូ​នី​ត ឬ​អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍ ដែលមាន​ទំហំ​ចាប់ពី​១០០០០​ម៉ែត្រការ៉េ (១​ហិកតា​) ឡើង ត្រូវមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ជាមុន​។ ឯកឧត្តម​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង បាន​បញ្ជាក់ថា ការចូល​រូ​ម​មតិ​ប្រមូល​បន្ថែម ដើម្បី​ពង្រឹង​យន្តការ​ដែលមាន​ស្រាប់ និង​រិះរក​វិធីសាស្ត្រ និង​វិធានការ​បន្ថែមទៀត ក្នុងការ​គ្រប់គ្រង​ការប្រើប្រាស់​ដី ឲ្យ​មាន​ប្រសិទ្ធភាព ពិសេស​ក្នុង​ការបម្រើរ​សេវា​ជូន​អតិថិជន និង​ប្រជាពលរដ្ឋ​តាម​តម្រូវការ​។ បញ្ហា​គ្រប់​គ្រប មាន​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​និង​ផ្លូវច្បាប់ ដោយសារ​បច្ចេកទេស​និង​នីតិវិធី​នេះឯង​។​

គួរបញ្ជាក់​ផងដែរ​ថា នៅ​ខេត្តបាត់ដំបង​មាន​បញ្ហា​ធ្វើ​សំណង់​រំលោភ​លើដី​ចំណីផ្លូវ ដី​ចំណី​អូរ ស្ទឹង អាង​ទំនប់​និង​ដី​ចំណី​ប្រឡាយ​ជាច្រើន​កន្លែង​ផងដែរ​។ ក្នុង​វេទិកា​ស្ដីពី​ការគ្រប់គ្រង​ដី​ចំណីផ្លូវ ដី​ចំណី​អូរ ស្ទឹង អាង​ទំនប់ និង​ដី​ចំណី​ប្រឡាយ អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍​និង​គ្រប់គ្រង​សំណង់ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលសន្និសីទ​មិត្តភាព​បាត់ដំបង​-​ដា​ណាំង​(​អគារ​E) អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​បាន​ប្ដេជ្ញា​ពង្រឹង​និង​ការពារ​គ្រប់គ្រង​ដី​ចំណីផ្លូវ ដី​ចំណី​អូរ ស្ទឹង អាង​ទំនប់​និង​ដី​ចំណី​ប្រឡាយ​អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍ និង​គ្រប់គ្រង​សំណង់​ឲ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​៕
​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×