ភ្នំពេញ៖ផ្លូវចូលសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រងការខូចខាត ដោយកំពុងដង្ហើយរកការជួសជុល ជាបន្ទាន់ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ តែម្តង ។
លោក អ៊ុំ ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ ថ្លែងប្រាប់គេហទំព័រ CEN នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះថា ផ្លូវនេះ ពិតជារងការខូចខាតពិតមែន ដោយសារភ្លៀងធ្លាក់ និងរថយន្តធំៗបើកបរឆ្លងកាត់ ។
លោកចៅសង្កាត់ បានបន្តថា លោកបានស្នើសុំថវិកាដើម្បីជួសជុលហើយ តែពុំទាន់ធ្លាក់មកនៅឡើយទេ ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋជាច្រើននាក់ បានប្រាប់គេហទំព័រ CEN ថា ពួកគាត់កំពុងជួបការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរ ដោយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងដោះស្រាយបញ្ហានេះ ជូនពួកគាត់ផង ៕
ដោយ៖មីដា