Sunday, January 29, 2023

​ក្រឡាប់​ថ​យន្ត​កុងតឺន័រ​មួយគ្រឿង ​ផ្ងារជើង​ធ្លាក់​ចិញ្ចើមថ្នល់ សង្ស័យថា​អ្នកបើក​ងងុយដេក រ៉េ​ធ្លាក់​ផ្លូវ​ក្រឡាប់​

spot_img

​ខេត្តស្វាយរៀង ៖ រថយន្ត​កុងតឺន័រ​មួយគ្រឿង ក្រឡាប់​ផ្ងារជើង​ធ្លាក់​ចិញ្ចើមថ្នល់ សង្ស័យថា​អ្នកបើកបរ​រថយន្ត​ងងុយដេក រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​តែម្តង​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ជាង​ទៀបភ្លឺ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ ជ្រៃ​ធំ សង្កាត់ ព្រៃ​អ​ង្គុ​ញ ក្រុង បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ នៅ​ម៉ោង​៤​ជាង​ទៀបភ្លឺ មាន​រថយន្ត​មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ក្រឡាប់​ធ្លាក់​ផ្លូវ ដោយ​សង្ស័យថា​តៃកុង​រថយន្ត​ងងុយដេក ធ្វើដំណើរ​ពី​ទិសដៅ​ពី​កើ​តទៅ​លិច បើក​រ៉េ​មក​ខាងឆ្វេង​ដៃ​
​លុះ​មកដល់​ចំណុច​ខាងលើ ក៏​ក្រឡាប់​អូស​ប្រហែង​៣០​ម៉ែត្រ ផ្ងារជើង​រថយន្ត​តែ​សំណាងល្អ​គ្មាន​បង្ក​គ្រោះ ដល់​ពលរដ្ឋ​ដំណើរ​តាមផ្លូវ​នោះ​។​

​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ គេ​ឃើញ​អ្នកបើកបរ​រថយន្ត​លូន​ចេញ ពី​រថយន្ត​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ ចំណែក​រថយន្ត​ក៏មាន​អ្នក​ដោះយក​ផ្លាកលេខ​ចេញ​បាត់​ផងដែរ​។​
​រថយន្ត​ត្រូវបាន​ខាង​ក្រុមហ៊ុន ហៅ​រថយន្ត​ស្ទួ​ចមក​ស្ទួ​ច​យកទៅ​ជួសជុល ដោយ​ខ្លួន ឯ​ព្រោះ​ពុំមាន​បង្ក​គ្រោះថ្នាក់​មនុស្ស ឬ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​៕

ដោយ​៖ វ៉ៃ​កូ​