បាត់ដំបង៖ ក្រុមហ៊ុនធីស៊ូជីយ៉ាខូភើរេសិន ដែលទទួលការសាសង់អគារវះកាត់ និងជំងឺទូទៅ ដែលជាអំណោយរបស់ប្រជាជនជប៉ុន បាន
ប្រគល់ទទួលជូនដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីសង្គ្រោះព្យាបាលប្រជាពលរដ្ឋ ក្រោយពីសាងសង់រួច។
ពិធីប្រគល់ទទួលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកវេជ្ជបណ្ដិតវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត កាក់ សិលាប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ព្រមទាំងបុគ្គលិក លោកគ្រូ អ្នកគ្រូពេទ្យជាច្រើននាក់ចូលរូមផងដែរ។
លោកវេជ្ជបណ្ដិតវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា អគារវះកាត់និងជំងឺទូទៅដែលជាអំណោយរបស់ប្រជាជនជប៉ុន ដែលទើបសាងសង់រួចហើយមិនទាន់បានបំពាក់គ្រឿងបរិក្ខារពេទ្យគ្រប់គ្រាន់នៅឡើយទេ។
លោកវេជ្ជបណ្ឌិត កាក់ សិលាប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានមានប្រសាសន៍ថា អគារវះកាត់និងជំងឺទូទៅនេះ ចាប់ផ្ដើមសាងសងតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ទើបសាងសង់រួចជាស្ថាពរ។ អំណោយនេះគឺជាអំណោយរបស់ប្រជាជនជប៉ុន ផ្ដល់ជូនសម្រាប់ប្រជាជនកម្ពុជា។ អគារថ្មីនិងអគារចាស់របស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលមានស្រាប់ គឺសម្រាប់សង្គ្រោះនិងព្យាលបាលជំងឺ បម្រើប្រជាជនហើយសង្ឃឹមថា អាចមានអ្នកជំងឺកើនឡើងបន្ថែមទៀត នៅពេលខាងមុខ៕
ដោយ៖អ៊ុងសារុំ