បុរសជនជាតិតៃវ៉ាន់ម្នាក់ដែលមានឈ្មោះថា Lee បាននិងកំពុងទទួលការចាប់អារម្មណ៍នៅលើអ៊ីនធើរណេត បន្ទាប់ពីព័ត៌មានទាក់ទងនឹងការរបស់ត្រូវបានបញ្ចេញជាសាធារណៈ ។ ជាក់ស្តែង បុរសរូបនេះ ទទួលបានប្រាក់ខែដ៏ខ្ពស់ សម្រាប់ភារកិច្ចដ៏សាមញ្ញមួយ គឺដុស និងសម្អាតអណ្តើករបស់មេរបស់គាត់ ។ លើសពីនេះ ទម្លាប់មើលការខុសត្រូវផ្ទះរបស់គាត់ ក្នុងនោះរួមមានបោសជូតផ្ទះ, កម្ចាត់ចោលល្អិតចង្រៃ និងរត់ការការងារមួយចំនួនទៀត សម្រាប់គ្រួសារមេរបស់គាត់ ។
ក្រៅពីការងារផ្ទះសម្បែងធម្មតា គាត់ក៏ត្រូវបានតម្រូវឲ្យដុស លាងសម្អាតអណ្តើកជាទីស្រលាញ់របស់ថៅកែរបស់ផងដែរ ។ ទោះយ៉ាងណា គាត់ធ្វើការងារតែ ១០ ម៉ោង ប៉ុណ្ណោះ ក្នុង១ថ្ងៃ និងគ្រាន់តែតម្រូវឲ្យធ្វើកិច្ចការផ្ទះ២ដងប៉ុណ្ណោះ ក្នុង១ខែ ប៉ុន្តែ កិច្ចការទាំងអស់នេះថៅកែគាត់ឲ្យថ្លៃឈ្នូលចំនួន ២៧៥៤ ដុល្លារ ។
Lee ដែលធ្លាប់ធ្វើការនៅភោជនីយដ្ឋាន ត្រូវបានថៅកែផ្តល់ប្រាក់ខែបានតែពាក់កណ្តាល (១០៣២ ដុល្លារ) នៃប្រាក់ខែដែលគាត់ទទួលបានបច្ចុប្បន្ន ។
សូមបញ្ជាក់ថា Lee កំពុងធ្វើការមើលការខុសត្រូវក្នុងនាមជាអ្នកមែលថែរក្សាដីផ្ទះសំបែងគ្រួសារអ្នកមានមួយ ដែលបានសន្យាផ្តល់គាត់នូវផ្តល់ផលចំណេញច្រើន ពីពួកគេ ៕ ចន្ទី