Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! លោកជំទាវ ហ៊ុន ស៊ី​ណាត ដាក់ពាក្យ​បណ្តឹង​ដ៏​កម្រ​ប្តឹង​តារាចម្រៀង ម៉េង កែវពេជ្ជតា ទៅ​តុលាការ​ហើយ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​…..

​ភ្នំពេញ​៖ នៅថ្ងៃនេះ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ហើយ ខណៈ​លោកជំទាវ ហ៊ុន ស៊ី​ណាត បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ដ៏​កម្រ ទៅកាន់​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើ​ង​អើ​ស ដែល​ពាក្យបណ្តឹង​នេះ​បាន​ទៅ​ដល់ដៃ​ព្រះរាជអាជ្ញា​នៃ​សាលាង​ដំបូង​រាជធានី​ភ្នំពេញ​រួចហើយ​។​

​យោងតាម​ពាក្យបណ្តឹង ដែល​លោក អឹម ជីវ៉ា បាន​បង្ហោះ​ឲ្យ​ដឹង​នៅមុននេះ​បន្តិច (​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០) នោះ​បទ​បរិហាកេរ្តិ៍ និង​ករណី​ញុះញង់​ឲ្យ​មានការ​រើ​ង​អើ​ង ដែល​លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​ប្តឹង​តារាចម្រៀង ម៉េង កែវពេជ្ជតា គឺមាន​ខ្លឹមសារ​ហេតុផល​ដូចខាងក្រោម​៖

​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ ឈ្មោះ ម៉េង កែវពេជ្ជតា ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក Page Meng Keo Pichenda-​ពេ​ជ្ជ​តា បាន​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ដោយនិយាយ «​បរិហាកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើ​ង​អើ​ង​» ដូចជា​៖

១- មនុស្ស​ចាស់​អី​អញ្ចឹង ??? ជួយ​គិត​មើល​៖ អា​ក្មេង​នេះ​ជា​ក្មេង​ពាល​តែងតែ​ជេរ​បញ្ចោរ​ប្រមាថ​ថ្នាក់ដឹកនាំ និង​រដ្ឋាភិបាល​ខ្មែរ​កប់ៗ​មាត់ បែរជា​មីង​ជំទាវ​នេះ​សេពគប់​ជាមួយ​ទៅវិញ តើ​ព្រោះ​អ្វី​? ក្បត់​? ឬ​ប្រយោជន៍​អាថ៌កំបាំង​ណាមួយ​? ហើយ​ក្រែង​មីង​ជំទាវ​នេះ​ជា​ដៃគូ​មីង ហ៊ុន ស៊ី​ណាត​? តើ​រឿងនេះ​មីង​ទំ​ទាវ ស៊ី​ណាត លោក​ដឹង​ទេ​?

២- សូមបញ្ជាក់ៈ មិនមែន​ខ្ញុំ​តប​ជាមួយ​ពួកក្បត់​នេះ​ទេ តែ​ខ្ញុំ​កំពុង​ប្រមូល​អ្វីដែល​ជាការ​បំពាន​រប​ស់​ពួកគេ​មកលើ​ខ្ញុំ ដើម្បី​ទុកជា​ភស្តុតាង ព្រោះ​មុននេះ ជំទាវ​ស៊ី​ណាត បាន​សុំ​ឲ្យ​ខ្ញុំ​លើកលែង​ហើយ ឲ្យ​ខ្ញុំ​ឈប់​និយាយ​បានន័យថា​គាត់​ក៏​មិន​ចង់​មានរឿង​ដូច្នេះ បើ​គាត់​អ្នក​សុំ តែ​បែរជា​គូរ​កន​គាត់​គឺ​យាយ​បូរី​នេះ​បែរជា​ខំ​ស៊ែ​តែ​រឿង​អាក្រក់​ចោទ និង​សម្អុយ​ឈ្មោះ​ខ្ញុំ​មក​ផុស​ដូច្នេះ បានន័យថា​គាត់​បំពាន​សំដី​ជំទាវ ស៊ី​ណាត​។ សូម​ជូនជ្រាប និង​កុំ​បន្ទោស​ថា​ខ្ញុំ​មិន​ព្រម​ចប់​៕ ដោយ​៖ លឹម ហុង​

 


×