Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត ស្នើ​ឲ្យ​បន្ត​ចូលរួម​ថែរក្សា ការពារ​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​រកបាន​ដោយ​លំបាក​របស់ សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​

spot_img

​ខេត្តស្វាយរៀង​: នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង សហការ​ជាមួយ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តស្វាយរៀង បានរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​១៣ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២០ ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស ស​.​អ​.​ក ខេត្តស្វាយរៀង​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​លោក​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត និង​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ដែល​បាន​សហការ​រៀបចំ​ពិធី នេះ​ឡើង ស្របតាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល ជាការ​រួមចំណែក​ក្នុងការ​រំលឹក​ដល់​គំរូ​វីរភាព​ដ៏​មោះមុត និង​គុណបំណាច់​ដ៏​ធំធេង​របស់​អតីតយុទ្ធជន​ទាំងអស់​ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន​កាលពី​អតីតកាល ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​។

​លោក​អភិបាល ខេត្ត​ក៏បាន​អំពាវនាវ ដល់​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន​យើង​ទាំងអស់ គឺ ត្រូវ​ថែរក្សា​សុខភាព​អនាម័យ​ខ្លួនប្រាណ លាងដៃ ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល គ្រប់ពេលវេលា ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។ បន្ត​ចូលរួម​ថែរក្សា ការពារ​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​រកបាន​ដោយ​លំបាក​របស់ សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល និង​កំពុងមាន​សព្វថ្ងៃ​ឲ្យ​បាន​គង់វង្ស​ជា​រៀង​ដរាប​។ ចូលរួម​ឲ្យ​បាន​គ្រប់​សកម្មភាព​នៅឯ​មូលដ្ឋាន ពិសេស​គឺ​ចលនា ភូមិ ឃុំ មាន​សុវត្ថិភាព ដើម្បី​បង្កលក្ខណៈ​រស់នៅ​ប្រកបដោយ​សុ​ខុ​ដុមរ​មនា​ក្នុង​មូលដ្ឋាន​របស់​យើង​។ សូមជួយ​អប់រំ​ណែនាំ​កូនចៅ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។ សូម​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​ផ្សេងៗ​ជាពិសេស​រន្ទះ និង​ខ្យល់​កន្ត្រាក់​ជាដើម​។​

​ដោយឡែក អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សមាគម​អតីតយុទ្ធជន​កម្ពុជា​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត ត្រូវ​បន្ត​បង្កើន​សកម្មភាព​ក្នុងការ​ជួយឧបត្ថម្ភ គាំទ្រ​ដល់​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន​របស់​យើង ជាពិសេស​នៅពេល​មាន​តម្រូវការ និង​បញ្ហា​ដែល​ត្រូវ​ជួយ​ដោះស្រាយ ជាក់ស្ដែង​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បងប្អូន​អតីតយុទ្ធជន​ដែល​រង​ប៉ះពាល់ ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ៕

ដោយ​៖​វ៉ៃ​កូ​

spot_img
×