ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា បុរសជាអ្នកបើកបរម្នាក់បានស្លាប់បាត់បង់ជីវិត នៅនិងកន្លែងកើតហេតុ និងមានអ្នករួមដំណើរ៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីក្រុមជនរងគ្រោះ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា នៅចំនុចភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល។
នគរបាលស្រុកស្នួល បានបញ្ជាក់ថា រថយន្តបង្កហេតុដោយខ្លួនឯងម៉ាក TUNDRA ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 04.2-1922 ក្នុងទិសដៅ (ស្នួល-ក្រចេះ) បើកបរដោយជនរងគ្រោះឈ្មោះ សុខ វាសនា អាយុ៣៣ឆ្នាំ មានទីលំនៅសង្កាត់រការ កណ្តាល ក្រុងក្រចេះ បានស្លាប់បាត់បង់ជីវិត។
ជាមួយនឹងករណីបើករថយន្តក្រឡាប់ធ្លាក់ផ្លូវនេះ ក៏ត្រូវបាននគរបាលបានដាក់ការកំណត់ថា មូលហេតុបណ្តាលមកពីការបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕ ដោយ៖កូឡាប