Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ និង​មន្ត្រី​ជំនាញ ក​.​ប​.​ប​ខេត្តតាកែវ ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​នាំចូល​បន្លែ​ផ្លែឈើ ផ្ទុក​គីមី​មកពី​វៀតណាម នៅ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន​

spot_img

​តាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តតាកែវ សហការ​ជាមួយនិង​មន្ត្រី​ជំនាញ ក​.​ប​.​ប (​កាំកុងត្រូល​) ខេត្ត បាន​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​នាំចូល​បន្លែ​-​ផ្លែឈើ ដែលមាន​ផ្ទុក​សារធាតុ​គីមី នៅ​ច្រកទ្វា​ព្រំដែន​ទ្វេភាគី​អន្តរជាតិ​ភ្នំ​ដិ​ន ស្ថិតនៅ​ស្រុក​គីរីវង់ ខេត្តតាកែវ ។​

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​នេះ គឺ​មន្ត្រី​ជំនាញ​បានធ្វើ​ការដកហូត​បន្លែ ផ្លែឈើ ចំនួន ២១​គំរូ យកមក​ធ្វើការ​ពិនិត្យ​រក​សារធាតុ​គីមី នៅក្នុង​រថយន្ត​ពិសោធន៍​ចល័ត​របស់​កាំកុងត្រូល ហៅ​កាត់ ក​.​ប​.​ប ក្នុង​ពេលនេះ​មន្ត្រី​ជំនាញ បាននិងកំពុង​ពិនិត្យ នៅ​មិនទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ ។

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា កប​ប ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ចំពោះ​សកម្មភាព​នេះ គឺ​យើង​អនុវត្តន៍​តាម​សេចក្តីប្រកាស បស់​រាជ​រដ្ឋា​ភិ​បា​លលេ​ខ ៥៧៤.​ប្រក ចុះ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនេញ នីហរ័ណ​អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) បានធ្វើ​ការចុះ​ត្រួតពិនិត្យ​ទំនិញ​ទប់ស្កាត់​ការ​នាំចូល​បន្លែ ផ្លែឈើ ដែលមាន​ផ្ទុក​សារធាតុ​គីមី នាំចូល​ពី​ក្រៅប្រទេស​(​វៀតណាម​) ចូលមកក្នុង​ចរាចរណ៍​លក់​នៅក្នុង​ស្រុក​ខ្មែរ ដើម្បី​ការពារ​អំពី​ផលប៉ះពាល់ ដល់​អ្នក​បរិភោគ​ទៅលើ​សុវត្ថិភាព​ចំណីអាហារ ៕
​ដោយ​៖ តាកែវ​

spot_img
×