Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្លែ​ផ្លែឈើ​៤​មុខ ជិត​៤​តោន ត្រូវបាន​រកឃើញថា មាន​ផ្ទុក​សារធាតុ​គីមី​សំណល់​ថ្នាំ​កសិកម្ម នៅ​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ដែល​នាំចូល​ពី​វៀតណាម​

spot_img

​តាកែវ​៖​មុខទំនិញ​បន្លែ​ផ្លែឈើ​ចំនួន ៤​មុខ រួមមាន ខ្ញី ម្ទេស ស្ពៃ​គុយ​លេង និង​ផ្លែ​ក្រូចឃ្វេច​កិន​ជាមួយ​ទឹកអំពៅ មាន​ទម្ងន់​សរុប ៤​តោន ត្រូវបាន​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តតាកែវ សហការ​ជាមួយ​មន្ត្រី​ជំនាញ ក​.​ប​.​ប ខេត្ត​ចុះ​ត្រួតពិនិត្យ​ការនាំ​ចូល​ទំនេញ​បន្លែ ផ្លែឈើ នៅ​ច្រកទ្វា​ទ្វេភាគី​អន្តរជាតិ​ភ្នំ​ដិ​ន សម្រេច​ឲ្យ​អាជីវករ​នាំយក​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ រួច​ធ្វើ​កិច្ចសន្យា ដើម្បី​សម្រាល​ការខាតបង់​របស់​អាជីវ​ករ​ខ្មែរ ។​

​កា​រកឃើញ​មុខទំនិញ​ជា​ប្រភេទ​បន្លែ ផ្លែឈើ ដែលមាន​ផ្ទុក​នៅ​សារធាតុ​គីមី​ថ្នាំ​កាកសំណល់​ជី​កសិកម្ម​នេះ គឺធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត រួមជាមួយ​លោក ប៉ោ លាង​គង់ ប្រធាន​ក​.​ប​.​ប (​កាំកុងត្រូល​) សាខា​ខេត្ត​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​បន្លែ​ផ្លែឈើ នៅ​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ស្ថិតនៅ​ស្រុក​គីរីវង់​ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​២០២០ ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ និង​លោក​ប៉ោ លាង​គង់ ប្រធាន ក​.​ប​.​ប បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តន៍​តាម​សេចក្តីប្រកាស​ប​ស់រាជរ​ដ្ឋា​ភិ​បាល​លេខ ៥៧៤.​ប្រក ចុះ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) បានធ្វើ​ការចុះ​ត្រួតពិនិត្យ​ទំនិញ និង​ទប់ស្កាត់​ការ​នាំចូល​បន្លែ ផ្លែឈើ ដែលមាន​ផ្ទុក​សារធាតុ​គីមី នាំចូល​ពិ​ក្រៅប្រទេស​ចូលមក​ចរាចរណ៍​លក់​នៅក្នុង​ស្រុក ដើម្បី​ការពារ​អំពី​ផលប៉ះពាល់​ដល់​អ្នក​បរិ​ភោគ​ទៅលើ​សុវត្ថិភាព​ចំណីអាហារ ថ្ងៃ​មន្ត្រី​ជំនាញ​ទាំងពីរ បានធ្វើការ​ត្រួតពិនិត្យ និង​ដកហូត​បន្លែ ផ្លែឈើ ចំនួន ២១​គំរូ យកមក​ធ្វើការ​ពិនិត្យ​លើ​រថយន្ត​ពិសោធន៍​ចល័ត ដោយ​ក្នុងការ​ពិនិត្យ​នោះ​យើង​បានធ្វើ​តេស្ត រកឃើញ​បន្លែ​ចំនួន ៣​មុខ និង​ផ្លែឈើ​១​មុខ រួមមាន ខ្ញី ម្ទេស ស្ពៃ​គុយ​លេង និង​ផ្លែ​ក្រូចឃ្វេច​កិន​ជាមួយ​ទឹកអំពៅ មាន​ផ្ទុក​នៅ​សារធាតុ​គីមី​សំណល់​ថ្នាំ​កសិកម្ម ក្រោយ​ការរកឃើញ​នេះ​រួច​យើង​បានធ្វើ​ការដកហូត បាន​ចំនួន ៤​តោន តែ​មិនបាន​យក​បំផ្លាញចោល​នោះទេ ដោយ​ឲ្យ​ក្រុមអាជីវករ​ដែលជា​ជនជាតិខ្មែរ​ទាំងនោះ​ធ្វើ​កិច្ចសន្យា និង​ឲ្យ​នាំ​បន្លែ​ផ្លែឈើ​ទាំង ៤​មុខ​នោះ​ត្រឡប់​ទៅ​ប្រទេស​ដើម្បី​វិញ ដើម្បី​បន្ធូរបន្ថយ​ការខាតបង់​របស់​អាជីវ​ករ​ខ្មែរ​យើង ។

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះមុខ​ទំនិញ​ដែលជា​ប្រភេទ​បន្លែ​ផ្លែឈើ​ទាំង ៤​មុខ​ខាងលើ គឺ​ហាមឃាត់​ការនាំ​ចូល​ជា​បណ្តោះអាសន្ន​សិន រងចាំ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​គុណភាព​ទំនិញ​ពី​ភាគី​មន្ត្រី​ជំនាញ​វៀតណាម​ថា មិនមាន​សារធាតុ​គីមី​សំណល់​ថ្នាំ​កសិកម្ម​សិន រួច​មន្ត្រី​ជំនាញ​របស់​ភាគី​កម្ពុជា​របស់​យើង​និង​ដកហូត​ទៅពិនិត្យ​សាជាថ្មី​ម្តងទៀត​បញ្ជាក់ថា មិនមាន​សារធាតុ​គីមី នោះ​បន្លែ​ផ្លែឈើ​ទាំង ៤​មុខ​ខាងលើ និង​អនុញ្ញាត​ឲ្យ​នាំចូល​បង់ពន្ធ​គយ​ជាធម្មតា​វិញ ៕
​ដោយ​៖​តាកែវ​

spot_img
×