Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​ម្នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​៨​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួន ទៅ​តុលាការ​

​បាត់ដំបង​៖​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​ម្នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​៨​ថង់ និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន ហើយ​មាន​ដីការ​ចាប់ខ្លួន​ពីបទ​ជួញដូរ​ថ្នាំញៀន​បន្ថែមទៀត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​១១​និង​០០​នាទី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​រ៉ា វិឡា ហៅ​ប៉ិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៨​ថង់ ទម្ងន់​២,៨៧​ក្រាម ទូរស័ព្ទដៃ​មួយគ្រឿង និង​សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១១​និង​០០​នាទី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ជនសង្ស័យ​ឈ្មោះ​រ៉ា វិឡា ហៅ​ប៉ិ​នេះ មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៣៦០​ត ព្រ ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ របស់លោក ជា វណ្ណៈ ចៅក្រម​ជំនំជម្រះ​នៃ​
​សាលាដំបូង​ខេត្តបាត់ដំបង ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ដាច់​ព្រាត់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩ មួយ​ករណី​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​ហើយ​៕

ដោយ​៖​អ៊ុង​សា​រុំ​

×