Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ឲ្យ​ល្បី! ក្មេង​​ស្រី​​ម្នាក់​​​ឡើង​​​ចង.ក​​​​​​លើ​​​​ដើម​​​ឈើ ខណៈ Live វីដេអូ​​​​ឲ្យ​​មើល​​​ស្តែងៗ​គួរ​ឲ្យ​ស្លុត​រន្ធត់!

spot_img

ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ រស់នៅ Polk County, Geogia បានធ្វើឲ្យអ្នកលេងអ៊ីន​ធើរណេត​​ស្លុត​រន្ធត់​យ៉ាងខ្លាំង ខណៈនាង Live វីដេអូផ្ទាល់​នៅ​លើ​ហ្វេសប៊ុក ពី​ទិដ្ឋភាព​ធ្វើអត្ត​ឃាត​ស្តែងៗ ។

ក្មេងស្រីគិតខ្លីរូបនេះ ដែលត្រូវបានស្គាល់​មាន​ឈ្មោះថា Katelyn Nichole Davis បានរៀបចំប្លង់​កាមេរ៉ា​ដើម្បី​ថត ខណៈ​នាងកំពុងព្យា​យាម​​យក​​ខ្សែទាក់​ជុំវិញក និងធ្វើអត្តឃាត​តែម្តង ។ គួរ​បញ្ជាក់ថា វីដេអូបន្ត​ផ្ទាល់​របស់នាង អូសបន្លាយរយៈ​ពេល​រហូត ៤២ នាទី ឯណោះ ។

យោងតាមរបាយ​ការណ៍ព័ត៌​មានជាច្រើន បានឲ្យដឹងថា សាក​សព​របស់ Davis ត្រូវបានរក​ឃើញដោយ​មាន​ស្លាក​ស្នាម «របួសដាក់ទោស​ដោយ​ខ្លួន​ឯងនាង» កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦ ។

វីដេអូស្តែងៗនៃលទ្ធផល​ចង.ក​របស់​នាង (ដែលត្រូវបាន​លុប​ចេញ​ពី Youtube) បានបង្ហាញឲ្យ​ឃើញ​នាង​ព្យួរ​ខ្លួន​នឹង​ដើមឈើជាច្រើនម៉ោង ខណៈពេលថ្ងៃរៀប​លិច​សន្សឹមៗ ។ វាពុំ​ច្បាស់​ថា មាន​មនុស្ស​​ប៉ុន្មាន​នាក់​​ដែល​កំពុង​មើល​នាង Live វីដេអូ និង​ថាតើមាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ បានខ្នះ​ខ្នែង​រក​ជំនួយ​ពី​អ្នក​ដទៃ ៕ ចន្ទី

spot_img
×