Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភព្វណាស់! នារីម្នាក់​កាត់​កេរ្តិ៍​ខ្មាស​រៀប​តែ​ឯង ក្រោម​ទិដ្ឋភាព​ភ្ញៀវ​ចូល​រួម​សុទ្ធ​តែ​ពាក់​ម៉ាស់​ការពារ បន្ទាប់ពី… (មានវីដេអូ)

spot_img

មានក្តីសុបិន្តដូចទៅ​​នឹង​ស្រ្តី​ដទៃ​ដែរ នារីជនជាតិ​ចិន​ម្នាក់ មាន​ឈ្មោះ​ថា Yang Chunyan អាយុ ២១ ឆ្នាំ ក៏តែង​មាន​ក្តីស្រមៃ​មាន​ថ្ងៃគ្រង​ឈុត​អាពាហ៍ពិពាហ៍​ដ៏​ស្រស់ស្អាត ។ ប៉ុន្តែ គួរឲ្យ​អភព្វ​ខ្លាំង​ណាស់ គ្រានាងបង្ខំ​ចិត្ត​រៀប​ការ​តែម្នាក់​ឯង បន្ទាប់នាងត្រូវ​បាន​វេជ្ជបណ្ឌិត​ធ្វើ​រោគ​​វិនិច្ឆ័យ​​មាន​ជំងឺ​ដំណាក់កាល​ចុងក្រោយ ។

ពិតជាគួរឲ្យស្រណោះសំរាប់នាងខ្លាំងណាស់ ដែលនាងត្រូវដៃគូចាកចោល បន្ទាប់ពីនាងត្រូវបានធ្វើរោគ​វិនិច្ឆ័យកើតជំងឺមហារីកឈាម កាលពីខែមុន ។

Chunyan ដែលតែងតែចង់មានថ្ងៃ​មង្គលការ​ដ៏សំខាន់​សម្រាប់ជីវិត បានបារម្ភថា​នាងប្រហែល​ជា​មិនអាច​រស់​មាន​ជីវិត​​​បានយូរត​ទៀតទេ​នោះ ក៏បានសម្រេចនូវក្តី​សុបិន្ត​ដ៏សោះក​ក្រោះនេះ ។

ថ្ងៃមួយ នៅពេលដែលបងប្អូន​ជីដូនមួយរបស់នាង​ ដែលរស់នៅក្នុង​ទីក្រុង​ផ្សេង បានមកសួរសុខ​ទុក្ខនាង, អ្នកទាំងពីរក៏បាន​ពិភាក្សា​គ្នា​អំពីក្តី​សុបិន្ត និងគោលដៅ​របស់ពួកគេ ។ ជីដូនមួយរបស់នាង​បាន​សម្រេច​​ចិត្ត​ជួយ​​សម្រេចក្តីសុបិន្ត​របស់នាង និងទាក់ទាក់​អង្គការ​​សប្បុរសធម៌សមាគម​​អ្នកស្ម័គ្រចិត្ត Zhenshanmei ។

ពួកគេបានរៀបចំអាពាហ៍ពិពាហ៍ជាក្តីសុបិន្តរបស់ Chunyan ។ ថ្វីបើពុំមានកូនកំលោះ និងវត្តមាន​សាច់​ញាតិ ក្រុមគ្រួសាររស់នៅ​ក្នុង​តំបន់នេះ តែ Chunyan និងជីដូនមួយ ​បានត្រឹម​អញ្ជើញ​ញាតិមិត្ត​​ជា​អ្នក​​ជិតខាង មកចូលរួម​មង្គលការ​ទោល​​របស់នាង​ប៉ុណ្ណោះ ។ ទោះយ៉ាងណា ភ្ញៀវចូលរួម​ដែលសុទ្ធ​សឹងពាក់ម៉ាស់ការពារ​ឆ្លង​ជំងឺ​ បានសម្តែង​​អារម្មណ៍​ក្តុកក្តួល​​ជាខ្លាំង នៅ​ពេល​ឃើញ​មង្គល​ការ​មាន​តែ​កូន​ក្រមុំម្នាក់​ឯង​​ដ៏គួរឲ្យ​ស្រណោះ​បែបនេះ​ ៕ ចន្ទី

spot_img
×