Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​កសិកម្ម​ចេញ​វិធានការ​សម្រួល​ដល់​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​

​សេចក្តីណែនាំ​របស់​រដ្ឋ​មន្ត្រី​កសិកម្ម លោក វេង សាខុន ចុះ​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០១៨ បាន​បញ្ជាក់​ឲ្យដឹងថា រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ “​សមាគម​ស្វាយចន្ទី​វៀតណាម ស្តីពី​ការជំរុញ​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​សម្រាប់​ការនាំចេញ​” កាលពី​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ២០១៨ កន្ល​ទៅនេះ​។ ភាគី​សមាគម​ស្វាយចន្ទី​វៀតណាម​បាន​យល់ព្រម​ផ្តល់​ប្រភេទ​ពូជ​ស្វាយចន្ទី​គាំទ្រ​បច្ចេកទេស និង​ប្រមូល​ទិញ​ផលិតផល​ស្វាយចន្ទី​ពី​កសិករ ឬ​សហគមន៍​កសិកម្ម ដោយ​អនុវត្ត​តាម​គោលការណ៍​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​

​ក្រសួង​កសិកម្ម​បាន​ធ្វើ​ការណែនាំ​ថា ៖ “​ត្រូវ​ការណែនាំ និង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​ក្រុម​កសិករ ឬ​សហគមន៍​កសិកម្ម ព្រម​ទាំង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ឲ្យចូល​រួម​បង្កើន​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម​ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទីផ្សារ​នាំចេញ​”​។​

​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ក៏​បាន​ចេញ​វិធានការ​មួយចំនួន ដើម្បី​សម្រួល​ដល់​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី ដែល​កំពុង​មាន​តម្រូវការ​ពី​ទីផ្សារ​អន្តរជាតិ​។​

​តាម​នោះ​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ “​សមាគម​ស្វាយចន្ទី​វៀតណាម ស្តីពី​ការជំរុញ​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​សម្រាប់​ការនាំចេញ​” កាលពី​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ២០១៨ កន្លងទៅនេះ​។ ទន្ទឹមនឹងនេះ ភាគី​សមាគម​ស្វាយចន្ទី​វៀតណាម​បាន​យល់ព្រម​ផ្តល់​ប្រភេទ​ពូជ​ស្វាយចន្ទី គាំទ្រ​បច្ចេកទេស និង​ប្រមូល​ផលិតផល​ស្វាយចន្ទី​ពី​កសិករ ឬ​សហគមន៍​កសិកម្ម ដោយ​អនុវត្ត​តាម​គោលការណ៍​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​

​ដើម្បី​បង្កើន​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​លោក វេង សាខុន បាន​ផ្តល់​ការណែនាំ​មួយចំនួន រួម​មាន​ពិនិត្យ សិក្សា​អំពី​សក្តានុពល​ជា​យុទ្ធសាស្ត្រ និង​កំណត់​ដំបន់​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី សម្រាប់​ប្រជាកសិករ និង​សហគមន៍​កសិកម្ម ធ្វើ​ការផលិត និង​ភ្ជាប់​ទីផ្សារ​តាម​រយៈ​ការអនុវត្ត​ផលិតកម្ម​តាម​កិច្ចសន្យា​ក្រោម​ក្រម​ខណ្ឌ​នៃ​ការអនុវត្ត​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា សម្រាប់​ការនាំចេញ​ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម​។​

​លោក​រដ្ឋមន្ត្រី វេង សាខុន ក៏​បាន​ជំរុញ​ឲ្យមាន​ការសម្រ​ប​សម្រួល និង​សហការ​ឲ្យបាន​ជិតស្និ​ទ្ធ​ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម ក្នុង​ការជ្រើសរើស ក្រុម​ផលិត ការ​ផ្តល់​បច្ចេកទេស​ទំនើប ជូន​ដល់​ក្រុម​កសិករ ឬ​សហគមន៍​ស​កិ​កម្ម ដើម្បី​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី​ជំនួស​ប្រភេទ​ដំណាំ​ណា​ដែល​ផ្តល់​ទិន្នផល​ទាប​ដែល​មិន​សមស្រប​នឹង​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ចំពោះមុខ និង​ទៅ​អនាគត​។​

​ក្នុង​បរិបទ​ទាក់ទិន​បញ្ហា​កសិកម្ម​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ទើបតែ​បាន​ស្នើ​ឲ្យ​ប្រទេសឥ​ណ្ឌា​ជួយ​ពង្រឹង​វិស័យ​កសិកម្ម​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ឥណ្ឌា ក្នុង​ការពិនិត្យ​មើល​គុណភាព​ដី និង​បែងចែក​តំបន់​ដាំ​ដុះ​។ ការស្នើ​នេះ​ត្រូវបាន​ធ្វើឡើង ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ទៅកាន់​ប្រទេស​ឥណ្ឌា ដែល​មាន​រយៈពេល​៣​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០១៨​នេះ​៕ បូ​ព៌ា​

×