Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​លុតជង្គង់​នៅមុខ​កន្លែង​ស្នាក់នៅ​មិត្តស្រី ដើម្បី​សុំ​ការ​អភ័យទោស​ពី​នាង តែ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​បោះសម្តី​១​ម៉ាត់​កប់​…

spot_img

​បុរស​ម្នាក់​ត្រូវ​បានឃើញ​មាន​ដាក់​កំណាត់ឈើ​រាងដូចជា​អំពៅ ចងភ្ជាប់​ទៅនឹង​ខ្នង​របស់គាត់ ស្ថិតក្នុង​ស្ថានភាព​អត់​ពាក់អាវ កំពុង​លុតជង្គង់​នៅខាងមុខ​សយនដ្ឋាន​ស្រីៗ​នៃ​សកល​វិទ្យាល័យ Chongqing Industrial Polytechnic នៅក្នុងប្រទេសចិន ។​

​ករណី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ មនុស្ស​ជាច្រើន​បាន​ជឿថា សកម្មភាព​របស់គាត់​បែបនេះ ធ្វើឡើង​ក្នុង​គោលបំណង​សុំ​ការ​អភ័យទោស និង​សម្តែង​ភាពស្មោះត្រង់​ចំពោះ​មិត្តស្រី​ម្នាក់​របស់គាត់ ។​

​ទោះយ៉ាងណា គេ​ពុំ​ដឹងថា មិត្តស្រី​របស់គាត់​ចេញមក​ផ្តល់​ការ​អភ័យទោស​ដល់​គាត់ ឬ យ៉ាងណា​នោះទេ ។ ប៉ុន្តែ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​សកម្មភាព​ដែល​បុរស​នេះ​បានធ្វើ ដោយ​និយាយថា អ្វីដែល​គាត់​បានធ្វើ​បង្ហាញថា គាត់ «​មិនមែនជា​មនុស្ស​ប្រុស​» ។ តើ​អ្នកនឹង​ទទួល​ការសុំ​អភ័យទោស​ពី​បុរស​នេះ​ទេ ប្រសិនបើ​អ្នកជា​មិត្តស្រី​របស់គាត់ ?​ ៕ ចន្ទី

spot_img
×