Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ៖ គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា

​ខេត្តស្វាយរៀង​៖ ក្នុងឱកាស​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​ទាំង​៣៥​វត្ត​ដែល​ស្ថិតនៅ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង លោក ម៉ឹង សំផន បាន​ថ្លែងថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ជាពិសេស​បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា ឱ្យ​កាន់​តែមាន​ភាពរុងរឿង​និង​រីកចម្រើន​។

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រដ្ឋាភិបាល ចុះជួយ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា​ព្រមទាំង​លោកស្រី លោក ចាន់ សារ៉ាន់ ក្រុមការងារ​រដ្ឋាភិបាល​ចុះជួយ​សង្កាត់​បាវិត​នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះជួយ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​ទាំង​៣៥​វត្ត​ដែល​ស្ថិតនៅ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​បុ​ព្វា​រាម ហៅ​វត្ត​ព្រៃ​យាយ សង្កាត់​បាវិត ក្រុង​បាវិត និង​វត្ត​បទុម​រង្សី​ហៅ​វត្ត​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។

​លោក ម៉ឹង សំផន ក៏បាន​នាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​លោកយាយ​លោកតា​ពុទ្ធបរិស័ទ បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្តស្វាយរៀង ដោយ​សម្តេច​ទាំង​ទ្វេរ តែងតែ​គិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់ ប្រជាពលរដ្ឋ​។​

​លោក ម៉ឹង សំផន​បាន​លើកឡើងថា បុណ្យ​ចូល​ព្រះវស្សា​គឺ​ចាប់ផ្តើម​ពីថ្ងៃ​១​រោច ខែអាសាឍ ដល់ ថ្ងៃ​១៥​កើត ខែអស្សុជ មាន​រយៈពេល​៣​ខែ ដែល​ពុទ្ធបរិស័ទ បងប្អូន​ពលរដ្ឋ​ខ្មែរ​យើង គោរព ប្រតិបត្តិ​ជា​រៀង​រហូតមក ។

​លោក ម៉ឹង សំផន បាន​សង្កត់ធ្ងន់ថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ជាពិសេស​បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា ឱ្យ​កាន់​តែមាន​ភាពរុងរឿង​និង​រីកចម្រើន​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក ម៉ឹង សំផន ក៏បាន​អំពាវនាវ​ដល់​យ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បង្ការ និង​ការពារ​នូវ​ការ ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ដោយ​គោរព និង​អនុវត្ត​ឱ្យ បាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា តាម​ការនែនាំ​របស់​ក្រសួងសុខាភិបាល និង​សូមឱ្យ​ប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ​ការដាំដុះ ការ ចិញ្ចឹមសត្វ ជាដើម ចំណែកឯ​អាជ្ញាធរ​ត្រូវតែ​ពង្រឹង​ឱ្យមាន​ប្រសិទ្ធិភាព នូវ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ទាំងអស់គ្នា​៕
ដោយ​៖​វ៉ៃ​កូ​

×