Wednesday, May 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ បើក​ជ្រុះ​រឺ​ម៉ក​បុក​ចូល​ផ្ទះ​អ្នកស្រុក ផ្អើល​ទាំងយប់ សំណាងល្អ​គ្មាន​អ្នក​គ្រោះថ្នាក់​នៅ​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀង​: កាលពី​យប់​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ វេលា​ម៉ោង ២០​និង​១០ នាទី​យប់ នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ ១៥២-១៥៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ទប់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ដឹក​កុងតឺន័រ និង តូប​លក់ដូរ​អីវ៉ាន់​ចាប់ហួយ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 3E 3774 បើកបរ​ដោយ​ឈ្មោះ ខាត់ អ៊ី​ម ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ភូមិ​ក្រូច ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បើក​ចេញពី​ផែស្ងួត តេង ឡាយ ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​កន្លែងកើតហេតុ​ខាងលើ ក៏បាន​ធ្លាក់​ទូរ​កុង​ទឺ​ន័​រ​រួច​ជ្រុល​ចង្កូត ចូលទៅ​បុក​តូប​លក់ដូរ​អីវ៉ាន់​ចាប់ហួយ​របស់​ឈ្មោះ លិញ សឿន ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទប់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង បណ្ដាល​ខូចខាត​សម្ភារ​លក់ដូរ​មួយចំនួន ប៉ុន្តែ​ពុំមាន​គ្រោះថ្នាក់​មនុស្ស​ទេ ។ អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​

​មូលហេតុ បណ្តាលមកពី​រថយន្ត​ធ្លាក់​ទូរ​កុង​ទី​ន័​រ (​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​)​។ រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​យើង បាន​យក​រថយន្ត​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕

ដោយ​៖ វ៉ៃ​កូ​

spot_img
×