Saturday, October 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ទាំង​៥​ភាគ​ឦសាន ដុត​បំផ្លាញចោល​គ្រឿងញៀន ជិត​៤៧​គីឡូក្រាម និង​ជាង​៤​ម៉ឺន​គ្រាប់​

ស្ទឹងត្រែង ៖ សំណុំរឿង​គ្រឿងញៀន​ចំនួន ៥​ខេត្ត មាន ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្តព្រះវិហារ ដែលមាន​ទម្ងន់​ប្រមាណ​ជិត​៤៧​គីឡូក្រាម និង​ជាង​៤ ម៉ឺន​គ្រាប់ ត្រូវបាន​រៀបចំ​ដុត​បំផ្លាញចោល នៅ​ខេត្តស្ទឹងត្រែង ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០​។​

​ពិធី​ដុត​បំផ្លាញចោល​គ្រឿងញៀន ថ្ងៃ​ប្រារព្ធ​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ ២០២០ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក​ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង លោក​ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រះរាជអាជ្ញា ចៅក្រម សាលាដំបូង​ខេត្ត ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ទាំង​ប្រាំ​ខេត្ត ចូលរួម​វិធី ដុតបំផ្លាញ​ចោល​នូវ​វត្ថុតាង​គ្រឿងញៀន ដែល​តុលាការ​បញ្ចប់​សំណុំរឿង​ជំនុំ​ជម្រះក្តី​។​

​ឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មាស វិ​រិ​ទ្ធ បាន​ថ្លែងថា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃ ទី​៣១ ខែឧសភា ឆ្នាំ​២០២០ វិធានការ​អនុវត្ត​ច្បាប់​បង្ក្រាបបាន​ជាង​៤ ពាន់​ករណី​ទូទាំងប្រទេស ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៨​ពាន់​នាក់ ដកហូត​វត្ថុតាង​បាន​ជាង​២០០​គីឡូក្រាម​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​បង្កើន​កម្ម​ភាព​ស៊ើប​អ​ង្គេ​តប​ន្ត ការចុះ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​បន្ថែម​ទៀត ការចុះ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ដែល​បង្ក្រាបបាន​នៅ​ឆ្នាំ​២០២០​នេះ សង្កេតឃើញថា កត់សម្គាល់​ច្រើន តែ​ជា​ជនជាតិ​ចិន​កោះ​តៃវ៉ាន់ មាន​ទីតាំង​ផលិត​កែច្នៃ​គ្រឿងញៀន​។ ជនជាតិ​សាំង​ហ្គា​ពួរ ជនជាតិ​ភូមា​។ ក្រៅពីនេះ ក្រុម​ឧក្រិដ្ឋជន ដែល​ជាប់ពន្ធនាគារ ហើយ​នៅតែ​ធ្វើ​សកម្មភាព បញ្ជា​ចេញពី​ក្នុង​ពន្ធនាគារ ឲ្យ​ប្រព្រឹត្ត​ការជួញដូរ​នៅ​ខាងក្រៅ​បាន​ទៀត​។​

លោក​ជេ​ត ខេមរា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា បន្ទាប់ពី​បាន​បើក​កញ្ចប់ និង​ត្រួតពិនិត្យ​វត្ថុតាង​គ្រឿងញៀន​រួចរាល់ គណៈកម្មការ​តាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​នីមួយៗ​ឃើញថា មាន​ភាពត្រឹមត្រូវ ហើយ​គណៈកម្មការ​បាន​យក​ថ្នាំញៀន​ទាំងអស់នេះ សរុប​មាន : ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម (​ហៅ​ICE​ឬ​ទឹកកក​) ទម្ងន់​សរុប​៤៦.៨២០,៤ ក្រាម​។ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ wy ចំនួន​៤៧.០៧៧ ,៥​គ្រាប់​។ គ្រាប់​ម្សៅ​ពណ៌​ស​ទម្ងន់​សរុប​៨៤៨,៤ ក្រាម​៕

ដោយ​៖ សុខុម​

×