បាត់ដំបងៈកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរសម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក១៤ថង់ សម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នេះ បានធ្វើឡើងកាលពីម៉ោង១១និង៣០នាទីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០នៅចំណុចក្រុមទី០៧ភូមិភ្នំប្រាំពីរឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
លោកសុខ និមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យម្នាក់ដែលចាប់ឃាត់ខ្លួនឈ្មោះស៊ឹម ចាន់ធីហៅកុយភេទប្រុសអាយុ២៤ឆ្នាំរស់នៅក្រុមទី០៧ភូមិភ្នំប្រាំពីរឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ក្នុងប្រតិបត្តការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក១៤ថង់ សម្ភារមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១១និង៣០នាទីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០នៅចំណុចក្រុមទី០៧ភូមិភ្នំប្រាំពីរឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
លោកសុខ និមលបានបញ្ជាក់ថាកម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរនេះហើយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០ហើយ៕ ដោយៈអ៊ុងសារុំ