Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ចំនួន ៣​នាក់ ទៅ​តុលាការ​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

​ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៣​នាក់ ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​បញ្ជា​ផ្ទាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ឱ្យកម្លាំង​មន្ទី​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះបង្ក្រាប​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ ៖ ១.​ឈ្មោះ​ឈូក សំអន់ ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​ពៅ​សង្កាត់ បាវិត​ក្រុង បាវិត​ខេត្តស្វាយរៀង ។ ២.​ឈ្មោះ​នង សុខុន ភេទ​ប្រុស​អាយុ ២០ ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។ ៣.​ឈ្មោះ​ទិ​ត្យ អូន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​
​វត្ថុតាង​ដែល​សមត្ថកិច្ច​យើង​ដកហូត​បានរួម​មាន​: ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៨ កញ្ចប់ ទូរស័ព្ទដៃ ៣ គ្រឿង អត្តសញ្ញាណប័ណ្ណ ១ សន្លឹក​ ​ម៉ូតូ​ចំនួន ១ គ្រឿង សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​ប្រភព​ដដែល​បាន​បន្តថា​: បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ៕

ដោយ​៖​វ៉ៃ​កូ​

×