Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នាំយក​អំណោយ​មនុស្សធម៌ ចែកជូន​ជន​ងាយ​រងគ្រោះ ៧៣ គ្រួសារ​ក្នុង​ក្រុង​បាវិត​

​ខេត្តស្វាយរៀង​: ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ លោក ស្រី ដួង វណ្ណា ប្រធានកិត្តិយស​សាខា លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា និង​សហការី​នៅ​ថ្ងៃទី​២ ខែ កក្កដា ឆ្នាំ ២០២០ បាន​បន្ត​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ​(​ចាស់ជរា ៣៤ គ្រួសារ ជនពិការ ៣ នាក់ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ១ នាក់ ស្ត្រី​មេម៉ាយ​មានកូន​ច្រើន ៩ គ្រួសារ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ២៦ គ្រួសារ ) សរុប​ចំនួន ៧៣ គ្រួសារ ក្នុង​ក្រុង​បាវិត មកពី​សង្កាត់​ព្រៃ​អ​ង្គុ​ញ ៤០ គ្រួសារ សង្កាត់​ច្រកម្ទេស ៣៣ គ្រួសារ ដែល​ពិធី​នេះ​ប្រារព្វ​ធ្វើ​នៅ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ជី​ភូ ។

​ការចុះ​សំណេះសំណាល​នេះ លោកស្រី ដួង វណ្ណា បាន​ថ្លែងថា ទោះបី​ជំងឺឆ្លង​កូ​វីដ ១៩ មានការ​រី​រាលដាល នៅលើ​ពិភពលោក​យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច ជាពិសេស​ការ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច តែងតែ​គិតគូរ​ពី​សុខទុក្ខ សុខភាព និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និ​ន្ន​ការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះឡើយ ។ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ដោយ​មិន​គិត​ភាពលំបាក ជិត​ឬ​ឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់​ទីនោះ​ភ្លាម​ដោយ​មិន​រួញរា​ឡើយ ។ ហើយ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ កាកបាទក្រហមកម្ពុជា​ក៏បាន​រៀបចំ និង​បាន​អនុវត្ត​វិធានការ​មួយចំនួន ដើម្បី​ផ្ដល់​កិច្ច​អន្តរាគមន៍​ជាបន្ទាន់​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​រង​នូវ​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ ជាពិសេស​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ ។

​លោកស្រី​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ការរស់នៅ​ស្អាត ពិសា​ទឹក​ដាំ​ពុះ ហូប​ស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​កុំ​ឲ្យ​ធ្វេសប្រហែស​ពី​ជំងឺ​កូ​វីដ​-១៩ នេះ​ឱ្យសោះ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ព្រោះ​មួយរយៈ​ពេល​ដ៏​ខ្លី​នេះ មាន​ករណី​ឆ្លង​ថ្មី​ទៀត​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​នៅក្នុង​ប្រទេស​យើង ៕​ដោយ​៖ វ៉ៃ​កូ​

×