បាត់ដំបង៖ ឯកឧត្តម គន់ គីម អគ្គលេខាធិការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ក្រើនរំលឹកអាជ្ញាធរ និងនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវចុះដល់ខ្នងផ្ទះនិងស្រង់ស្ថិតិអតីតយុទ្ធជន ពិកានិងជនក្រីក្រឲ្យបានត្រឹមត្រូវពិតប្រាកដ។
ការលើកឡើងបែបនេះ ក្នុងពិធីប្រកាសផ្ទេរប្រគល់់់មុខតំណែងលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជ
អាវុធហត្ថខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងថ្មី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលត្រូវទៅកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលជាអតីត
ភាពជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម គន់ គីមអគ្គលេខាធិការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ណែនាំលោកកែវ សុវណ្ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងថ្មី ត្រូវរៀនសូត្រយកបទពិសោធពីប្រធានចាស់ដែលធ្លាប់ធ្វើការងារមានស្នារដៃ ទោះបីជាគាត់បានឡើងទៅអ្វើការងារនៅកន្លែងផ្សេងក្ដី គាត់នៅតែមកជួយធ្វើការងារនៅខេត្តបាត់ដំបងដដែល។ ឯកឧត្តម គន់ គីម បានសូមកោតសរសើរដល់លោកអ៊ុក ឃ្នួច ប្រធានចាស់ ដែលខិតខំបង្កើតស្នាដៃជួយដល់អតីតយុទ្ធជននិងជនក្រីក្រពិតប្រាកដរហូតមក៕
ដោយ៖អ៊ុងសារុំ