Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មនុស្ស​៤​នាក់ ករណី​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន នៅ​ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​: នៅវេលា​ម៉ោង ២​និង​១០ នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង បង្ក្រាប​មុខសញ្ញា​ប្រើប្រាស់ ១ នាក់ នៅ​ចំណុច​ភូមិ​ទទា សង្កាត់​ចេក​ ​ក្រុង​ស្វាយរៀង ដែលមាន​ឈ្មោះ សួន សុ​មេសា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដោយមាន​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នៅវេលា​ម៉ោង ៨​ព្រឹក​ថ្ងៃ​ដដែល​
​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង និង​ក​ម្លាំ​កង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ស្វាយរៀង ចំនួន​២​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ​សែន កុសល និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បន្ត​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ រកឃើញ​ដកហូត​សម្ភារ​ប្រើប្រាស់​មួយចំនួន​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា តាម​ចម្លើយ​របស​ជនសង្ស័យ​ឈ្មោះ សួន សុ​មេសា ថ្នាំញៀន​ដែល​ខ្លួន​ប្រើប្រាស់​គឺ​ទិញ​ពី​ឈ្មោះ ទិ​ត សុ​ផា ហៅ​ឌី រហូតដល់​ម៉ោង ៩​និង​២០ នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣ នាក់ បន្ថែមទៀត នៅ​ចំណុច​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដែលមាន ១ ឈ្មោះ ទិ​ត សុ​ផា ហៅ​ឌី ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដកហូត​សម្ភារ ទូរស័ព្ទដៃ ១ គ្រឿង ២ ឈ្មោះ ទិ​ត រដ្ឋា ហៅ​ស៊ុយ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ​មុខរបរ​កម្មករ រស់នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដកហូត​សម្ភារ ទូរស័ព្ទដៃ ១ គ្រឿង ៣ ឈ្មោះ ទិ​ត សុ​ដា​ណា ហៅ​សង់ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដកហូត​សម្ភារ ទូរស័ព្ទដៃ ១ គ្រឿង សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ឃាត់ខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×