Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​មាឃបូជា ឆ្នាំ​២០១៨​នេះ មាន​ពាក្យស្លោក​១៥

​ភ្នំពេញ​៖ ថ្ងៃ​ពុធ ១៥​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ «​បុណ្យ​មាឃបូជា​» ដែល​មាន​សារៈសំខាន់ នៅក្នុង​ពុទ្ធសាសនា ប្រហាក់ប្រហែល នឹង​បុណ្យ​ពុទ្ធសាសនា​ដទៃទៀត​ដែរ រួមមាន​៖ ពិសាខ​បូជា​, អាសាឍ​បូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)​។​

​បុណ្យ​មាឃបូជា​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ចូល​ជា​បុណ្យ​ជាតិ​របស់​កម្ពុជា​ផងដែរ ដោយ​នៅ​ថ្ងៃ​ប្រារព្ធ​បុណ្យ​នេះ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​មន្ត្រីរាជកា​រ សិស្សានុសិស្ស រួម​ទាំង​វិស័យ​ឯកជន ឈប់សម្រាក​មួយថ្ងៃ​។​

​មាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​នៅក្នុង​ពុទ្ធ​សាសនា ដែល​រួមមាន : មាឃបូជា ពិសាខ​បូជា អាសាឍ​បូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)​។ បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាលពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី ១៥​កើត ខែ​មាឃ ក្រោយ​ពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែ​គត់​។ ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅ ក្នុងចំណោម ព្រះសង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គ​មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោលការណ៍ ចំនួន​១១ ប្រការ សម្រាប់ឲ្យ​សមាជិក​មហាសន្និបាត ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យក​ទៅ ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យបាន​យល់​ពី ពុទ្ធ​សាសនា ។ គោលការណ៍ ទាំង​១១​ប្រការនេះ មានឈ្មោះ​ជា​ភាសាបាលី​ថា “​ឱវាទ​បាដិមោក្ខ​” ដែល​ពុទ្ធសាសនិកជន​ម្នាក់ៗ ត្រូវ​យកមក សិក្សា​ឲ្យ​យល់ដឹង និង​អនុវត្ត​ដូចតទៅ ៖

គោលបំណងៈ គោលបំណង​របស់របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូចជា គោលបំណង​របស់ ពុទ្ធសាសនិក​ម្នាក់ៗ គឺ សែ្វង​រក​និព្វាន​ដែល​ប្រែ​ថា សភាវ​ប្រាសចាក ទុក្ខ​មិនមាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅក្នុង​ដួងចិត្ត​របស់ខ្លួន ពាក្យ​និព្វាន​នេះ មានន័យ​ស្មើ​និង ពាក្យ​ថា “​សន្តិ “​ដែល​ប្រែ​ថា​” សេចក្តី​ស្ងប់ ” ។ យើង​អាច​និយាយថា គោលបំណង របស់​ព្រះពុទ្ធសាសនា គឺ​ការបង្កើតឡើង​នូវ សន្តិភាព ក្នុង​ដួងចិត្ត​នេះដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់នៅ​ផង​។ ការ​កាន់​ព្រះពុទ្ធសាសនា គឺជា​ការប្រឹងប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូល​រួមចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភពលោក នេះ​ជា​កាតព្វកិច្ច ដែល​ពុទ្ធសាសនិក​ម្នាក់ៗ ត្រូវ​ប្រឹងប្រែង ធ្វើអោយ​សម្រេច ។​

គោលដៅ :​សន្តិភាព ប្ញ​និ​ញ្វ​ន មិនមែន​កើតឡើង​ដោយ​ការសុំ​បន់ស្រន់​បួងសួង​ទេ និង​ក៏​មិនអាច​កើត ឡើង​ដោយសារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះ​ជា​ម្ចាស់ អង្គ​ណាមួយ​ឡើយ សន្តិភាព​នេះ កើត​ដោយសារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ​៖
ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើអាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់នៅ​ទាំង​ផ្លូវកា​យ​និង​ផ្លូវ​សម្តី​។​

ការធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិតសេ្ថរ​គង់វង្ស​ក្នុង ជីវិត​រស់នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវកា​យ​និង​ផ្លូវ​សម្តី​។​
ពង្រឺង​ចិត្ត​ដែល​ជា​មូលដ្ឋាន​នៃ​អំពើ ដោយ​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យអស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិតនៅ​។​

លក្ខណៈ​របស់​ព្រះ​ពុទ្ធសាសនិកជន ៖
លក្ខខណ្ឌ​ទី​១៖ មាន​ការអត់ធ្មត់​ក្នុងការ​ធ្វើ​អំពើ​ល្អ និង កម្ចាត់​អំពើ​អាក្រក់​។​
លក្ខខណ្ឌ​ទី​២៖ មិន​ប្រើ​អំពើហិង្សា​ក្នុង​ការរស់នៅ​។

​លក្ខខណ្ឌ​ទី​៣៖ មិន​ប្រើ​ពាក្យ​បៀតបៀន​និងតិៈ​ដៀល​អ្នកដទៃ​។​
លក្ខខណ្ឌ​ទី​៤៖ រក្សាសីល រស់​នៅក្នុង​ច្បាប់ យក​ច្បាប់​ជាធំ​។​
លក្ខខណ្ឌ​ទី​៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំងទ្បាយ​ដោយ​សន្សំសំចៃ​និង​ស្គាល់​ប្រមាណ​។​
លក្ខខណ្ឌ​ទី​៦៖ ចូលចិត្ត​ភាពស្ងប់ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់​។​
លក្ខខណ្ឌ​ទី​៧៖ មាន​សេចក្តី​ព្យាយាម​ក្នុងការ​សម្អាតចិត្ត ធ្វើឲ្យ​ចិត្តមាន​សមាធិ​។​

មេរៀន​ពី​បុណ្យ​មាឃបូជា ៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោលការណ៍​ទាំង​១១ ប្រការនេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់៖

ចំណុច​១៖ ក្នុងឋានៈ​ជា​បរិស័ទ ការអនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ នឹង​នាំទៅរក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិតប្រាកដ​។​
ចំណុច​២៖ ក្នុងឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​មាន គោលបំណង រួម​មាន​គោលដៅ​ដូចគ្នា និង​ការប្រព្រឹត្ត​ប្រហាក់ប្រហែល​គ្នា​នេះ នឹង​អាច​នាំមក​នូវ សន្តិភាព និង ការអភិវឌ្ឍន័ដែល​ប្រកបដោយ​និរន្តភាព​។​

ចំណុច​៣៖ ក្នុងឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុងសង្គម ឬ​ប្រទេស​ជាតិ​មួយ ដែល​ព្យាយាម សែ្វង​រក​នូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការអភិវឌ្ឍន៍​ដល់ ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោ​ព​តាម​គោលការណ៍​ទាំង ១១​ប្រការនេះ នឹង​កាត់បន្ថយ​បាន​នូវ​អស្ថិរភាព ជម្លោះ និង​អំពើ ហិង្សា ដែល​កើត​មក​ពី​ការប្រកូតប្រជែង​គ្នា​បាន​។​

ចំណុច​៤៖ ក្នុងឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ នឹង​នាំឲ្យ​មាន​ការយោគយ​ល់​ការផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការរស់នៅ​ជុំគ្នា ក្នុងឋានៈ​ជា​មនុស្ស​ជាតិ​បាន បើទោះជា​មាន សាសនា​ខុសគ្នាៗ​ក៏ ដោយ​។ ចំណុច​៥ ក្នុងឋានៈ​ជា​អន្តរជាតិ ការគោរព​តាម​គោលការណ៍​នេះ នឹង​នាំមក​នូវ​និរន្តរភាព របស់​មនុស្សជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អ​ងែ្វ​ង​បាន ដោយ​មិនបាច់ ព្រួយ​បារ​ម្ភ​ក្នុង​ការដណ្តើម​គ្នា ដើម្បី​រស់​ឡើយ​។​

​សង្ឃឺមថា យើង​ម្នាក់ៗ​អាច​ទាញយក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំគ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​ចិត្ត របស់​ខ្លួន​ក្នុងថៃ្ងនេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌‌ា​ជីវិត​ដល់​ពួកយើង​ទាំងអស់គ្នា​។ មាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​នៅក្នុង​ពុទ្ធ​សាសនា ដែល​រួមមាន : មាឃបូជា ពិសាខ​បូជា អាសាឍ​បូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)​។ បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាលពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី ១៥​កើត ខែ​មាឃ ក្រោយ​ពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែ​គត់​។ ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅ ក្នុងចំណោម ព្រះសង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គ​មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោលការណ៍ ចំនួន​១១ ប្រការ សម្រាប់ឲ្យ​សមាជិក​មហាសន្និបាត ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យក​ទៅ ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យបាន​យល់​ពី ពុទ្ធ​សាសនា ។ គោលការណ៍ ទាំង​១១​ប្រការនេះ មានឈ្មោះ​ជា​ភាសាបាលី​ថា “​ឱវាទ​បាដិមោក្ខ​” ដែល​ពុទ្ធសាសនិកជន​ម្នាក់ៗ ត្រូវ​យកមក សិក្សា​ឲ្យ​យល់ដឹង និង​អនុវត្ត​ដូចតទៅ ៖

គោលបំណងៈ គោលបំណង​របស់របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូចជា គោលបំណង​របស់ ពុទ្ធសាសនិក​ម្នាក់ៗ គឺ សែ្វង​រក​និព្វាន​ដែល​ប្រែ​ថា សភាវ​ប្រាសចាក ទុក្ខ​មិនមាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅក្នុង​ដួងចិត្ត​របស់ខ្លួន ពាក្យ​និព្វាន​នេះ មានន័យ​ស្មើ​និង ពាក្យ​ថា “​សន្តិ “​ដែល​ប្រែ​ថា​” សេចក្តី​ស្ងប់ ” ។ យើង​អាច​និយាយថា គោលបំណង របស់​ព្រះពុទ្ធសាសនា គឺ​ការបង្កើតឡើង​នូវ សន្តិភាព ក្នុង​ដួងចិត្ត​នេះដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់នៅ​ផង​។ ការ​កាន់​ព្រះពុទ្ធសាសនា គឺជា​ការប្រឹងប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូល​រួមចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភពលោក នេះ​ជា​កាតព្វកិច្ច ដែល​ពុទ្ធសាសនិក​ម្នាក់ៗ ត្រូវ​ប្រឹងប្រែង ធ្វើអោយ​សម្រេច ។​

គោលដៅ :​សន្តិភាព ប្ញ​និ​ញ្វ​ន មិនមែន​កើតឡើង​ដោយ​ការសុំ​បន់ស្រន់​បួងសួង​ទេ និង​ក៏​មិនអាច​កើត ឡើង​ដោយសារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះ​ជា​ម្ចាស់ អង្គ​ណាមួយ​ឡើយ សន្តិភាព​នេះ កើត​ដោយសារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ​៖
ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើអាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់នៅ​ទាំង​ផ្លូវកា​យ​និង​ផ្លូវ​សម្តី​។​

ការធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិតសេ្ថរ​គង់វង្ស​ក្នុង ជីវិត​រស់នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវកា​យ​និង​ផ្លូវ​សម្តី​។​
ពង្រឺង​ចិត្ត​ដែល​ជា​មូលដ្ឋាន​នៃ​អំពើ ដោយ​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យអស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិតនៅ​។​
លក្ខណៈ​របស់​ព្រះ​ពុទ្ធសាសនិកជន ៖
លក្ខខណ្ឌ​ទី​១៖ មាន​ការអត់ធ្មត់​ក្នុងការ​ធ្វើ​អំពើ​ល្អ និង កម្ចាត់​អំពើ​អាក្រក់​។​
លក្ខខណ្ឌ​ទី​២៖ មិន​ប្រើ​អំពើហិង្សា​ក្នុង​ការរស់នៅ​។​
លក្ខខណ្ឌ​ទី​៣៖ មិន​ប្រើ​ពាក្យ​បៀតបៀន​និងតិៈ​ដៀល​អ្នកដទៃ​។​
លក្ខខណ្ឌ​ទី​៤៖ រក្សាសីល រស់​នៅក្នុង​ច្បាប់ យក​ច្បាប់​ជាធំ​។​
លក្ខខណ្ឌ​ទី​៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំងទ្បាយ​ដោយ​សន្សំសំចៃ​និង​ស្គាល់​ប្រមាណ​។​
លក្ខខណ្ឌ​ទី​៦៖ ចូលចិត្ត​ភាពស្ងប់ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់​។​
លក្ខខណ្ឌ​ទី​៧៖ មាន​សេចក្តី​ព្យាយាម​ក្នុងការ​សម្អាតចិត្ត ធ្វើឲ្យ​ចិត្តមាន​សមាធិ​។​
មេរៀន​ពី​បុណ្យ​មាឃបូជា ៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោលការណ៍​ទាំង​១១ ប្រការនេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ​
ចំណុច​១៖ ក្នុងឋានៈ​ជា​បរិស័ទ ការអនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ នឹង​នាំទៅរក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិតប្រាកដ​។​
ចំណុច​២៖ ក្នុងឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​មាន គោលបំណង រួម​មាន​គោលដៅ​ដូចគ្នា និង​ការប្រព្រឹត្ត​ប្រហាក់ប្រហែល​គ្នា​នេះ នឹង​អាច​នាំមក​នូវ សន្តិភាព និង ការអភិវឌ្ឍន័ដែល​ប្រកបដោយ​និរន្តភាព​។​
ចំណុច​៣៖ ក្នុងឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុងសង្គម ឬ​ប្រទេស​ជាតិ​មួយ ដែល​ព្យាយាម សែ្វង​រក​នូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការអភិវឌ្ឍន៍​ដល់ ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោ​ព​តាម​គោលការណ៍​ទាំង ១១​ប្រការនេះ នឹង​កាត់បន្ថយ​បាន​នូវ​អស្ថិរភាព ជម្លោះ និង​អំពើ ហិង្សា ដែល​កើត​មក​ពី​ការប្រកូតប្រជែង​គ្នា​បាន​។​
ចំណុច​៤៖ ក្នុងឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ នឹង​នាំឲ្យ​មាន​ការយោគយ​ល់​ការផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការរស់នៅ​ជុំគ្នា ក្នុងឋានៈ​ជា​មនុស្ស​ជាតិ​បាន បើទោះជា​មាន សាសនា​ខុសគ្នាៗ​ក៏ ដោយ​។ ចំណុច​៥ ក្នុងឋានៈ​ជា​អន្តរជាតិ ការគោរព​តាម​គោលការណ៍​នេះ នឹង​នាំមក​នូវ​និរន្តរភាព របស់​មនុស្សជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អ​ងែ្វ​ង​បាន ដោយ​មិនបាច់ ព្រួយបារម្ភ​ក្នុង​ការដណ្តើម​គ្នា ដើម្បី​រស់​ឡើយ​។​

​សង្ឃឺមថា យើង​ម្នាក់ៗ​អាច​ទាញយក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំគ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​
ចិត្ត របស់​ខ្លួន​ក្នុងថៃ្ងនេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌‌ា​ជីវិត​ដល់​ពួកយើង​ទាំងអស់គ្នា​៕​

×