រដ្ឋបាលលោកប្រធានាធិបតី Donald Trump នាយប់ថ្ងៃចន្ទ បានសំរេចចិត្តមិនដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសរុស្ស៊ីជុំវិញការធ្វើអន្តរាគមន៍រឿងបោះឆ្នោតនៅអាមេរិក។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីនាយក CIA បានព្រមានថា ប្រទេសរុស្ស៊ីនឹងធ្វើអន្តរាគមន៍នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងឆ្នាំនេះ។
កាលពីឆ្នាំមុនគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានអនុម័តច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលប្រើទណ្ឌកម្មលើរុស្ស៊ី និងរារាំងមិនឱ្យមានការជ្រៀតជ្រែកក្នុងការបោះឆ្នោតនាពេលអនាគត។
សភាបានកំណត់ថ្ងៃផុតកំណត់នៃថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៥ ដើម្បីប្រកាសទណ្ឌកម្មថ្មី ឬពន្យល់ពីមូលហេតុដែលពុំអនុវត្ត។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Heather Nauert បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែងតែមួយគត់ចំពោះការដាក់ទណ្ឌកម្មគឺគ្រប់គ្រាន់ហើយ ហើយមិនត្រូវការមានសកម្មភាពអ្វីបន្ថែមទៀតទេ។
“ថ្ងៃនេះយើងបានប្រាប់សភាថាទណ្ឌកម្មនិងការអនុវត្តន៍ទណ្ឌកម្មបានរារាំងដល់ចំណូលការពារជាតិរបស់រុស្ស៊ី” ។ ចាប់តាំងពីការដាក់ទណ្ឌកម្ម យើងបានប៉ាន់ប្រមាណថា ចាប់តាំងពីពេលនោះមកបណ្តារដ្ឋាភិបាលនានា បានបោះបង់ចោលផែនការដើម្បីទិញអាវុធរុស្ស៊ីរាប់ពាន់លានដុល្លារ “។ -នេះបើតាម Telegraph។
ភ្លាមៗនោះ សេចក្តីថ្លែងការណ៍របស់សេតវិមាន បានបង្កឲ្យមានភាពខឹងក្រេវក្រោធ ព្រោះហាក់ដូចប្រធានាធិបតី ដុលណាល់ ត្រាំ លាក់បាំងអ្វីមួយ ឬមិនបានចាត់ទុកការគំរាមកំហែងនោះមានភាពយ៉ាងធ្ងន់ធ្ងរ។
លោក Donald Trump បានបន្ធូរបន្ថយម្តងហើយម្តងទៀតនូវការចោទប្រកាន់របស់ចារកម្មសហរដ្ឋអាមេរិក ដែលថា រុស្ស៊ីបានធ្វើអន្តរាគមន៍នៅក្នុងការបោះឆ្នោតឆ្នាំ 2016 ដើម្បីជួយគាត់ឱ្យឈ្នះ។
នៅថ្ងៃដដែលនោះលោក Andrew McCabe ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ដែលត្រូវបានរិះគន់ដោយប្រធានាធិបតី ត្រាំ បានលាលែងពីមុខតំណែង ដើម្បីជំទាស់នឹងការចោទប្រកាន់គាត់គាំទ្រចំពោះគូប្រជែងរបស់លោកស្រី Hillary Clinton នៅក្នុងការបោះឆ្នោតនាឆ្នាំ 2016 នោះ៕ សូយន