Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរៀបចំ​សេដ្ឋកិច្ច​ច​ក្រា​ជាការ​ចូលរួមចំណែក​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​សំណល់ និង​ការប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​

​ភ្នំពេញ​៖ លោកជំទាវ ងិន លី​ណា អគ្គលេខាធិការ​ង នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​សេដ្ឋកិច្ច​ច​ក្រា ដើម្បី​សាកល្បង និង​លើកកម្ពស់​នូវ​ជម្រើស​នា​នា​សម្រាប់​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​សំណល់​ប្រកបដោយ​ចីរភាព ក្រោម​កិច្ចសហការ​សម្របសម្រួល ពី​នាយកដ្ឋាន​សេដ្ឋកិច្ច​បៃតង និង​អង្គការ​អភិវឌ្ឍន៍​សហ​ប្រជាជាតិ (UNDP) ក្នុងការ​អនុវត្តន៍​គ​ម្រោ​ង BESD​។​

​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​សេដ្ឋកិច្ច​ច​ក្រា​ធ្វើឡើង​នៅ​ថ្ងៃទី​៦ ដល់ ៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ តំណាង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រសួងបរិស្ថាន
​ចំពោះ​សេដ្ឋកិច្ច​ច​ក្រា ដោយមាន​ការចូលរួម​ក្រុមការងារ​នាយកដ្ឋាន​សេដ្ឋកិច្ច​បៃតង តំណាង​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ តំណាង​មកពី​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន តំណាង​មកពី​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន តំណាង​មកពី​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​(​គ​.​ជ​.​អ​.​ប​.) តំណាង​មកពី​សាលាខេត្ត ក្រុមហ៊ុន​ប្រមូល​សំរាម តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត តំណាង​សណ្ឋាគារ និង​ភោជនីយដ្ឋាន និង​តំណាង​UNDP សរុប​ប្រមាណ​៤០​នាក់​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ រួមមាន​៖ ១).​ពិភាក្សា និង​ស្វែងរក​ធាតុ​ចូល​សំខាន់ៗ ពី​អ្នកជំនាញ​ដើម្បី​លើកសំណើ​សកម្មភាព និង​ពេលវេលា​ជាក់លាក់​សម្រាប់​អនុវត្តន៍​សេដ្ឋកិច្ច​ច​ក្រា ២).​ជំរុញ​ការពិភាក្សា​ក្នុងការ​រៀបចំ​គម្រោង​សាកល្បង​សេដ្ឋកិច្ច​ច​ក្រា​ខ្នាតតូច​សម្រាប់​ខេត្ត​កែប ៣).​ស្វែងយល់​ពី​ការអនុវត្តន៍​ល្អ​នៃ​សេដ្ឋកិច្ច​ច​ក្រា​របស់​សណ្ឋាគារ ទាក់ទង​នឹង​ការមិន​ប្រើប្រាស់​ប្លា​ស្ទីក និង​ការផលិត​ជី​កំ​ប៉ុ​ស្ត និង​ការប្រើប្រាស់​ឡើងវិញ ដើម្បី​កាត់បន្ថយ​សំណល់​។​

​ជា​លទ្ធផល​ក្នុង​រយៈពេល​បី​ថ្ងៃនេះ កិច្ចប្រជុំ​ទទួលបាន​នូវ ១).​បទពិសោធន៍​ក្នុ្ង​ង​ការអនុវត្តន៍​ល្អ​ការមិន​ប្រើប្រាស់​ប្លា​ស្ទីក និង​ការផលិត​ជី​កំ​ប៉ុ​ស្ត និង​ការប្រើប្រាស់​ឡើងវិញ ដើម្បី​កាត់បន្ថយ​សំណល់​ដែល​ស្រប​ទៅ​បរិបទ​នៃ​សេដ្ឋកិច្ច​ច​ក្រា ២).​ធាតុ​ចូល​សំខាន់ៗ​ពី​តំណាង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម សម្រាប់​គាំទ្រ​ដល់​គោលបំណង​យុទ្ធសាស្ត្រ និង​សកម្មភាព​ជាក់លាក់​នៃ​សេដ្ឋកិច្ច​ច​ក្រា ៣).​កំណត់​តួអង្គ និង​ដៃគូ​ក្នុងការ​ចូលរួម​គាំទ្រ​អនុវត្តន៍​សេដ្ឋកិច្ច​ច​ក្រា និង ៤).​កំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​ប្រសិទ្ធភាព​អនុវត្តន៍​សេដ្ឋកិច្ច​ច​ក្រា​។​

​លោកជំទាវ ងិន លី​ណា ក៏បាន​លើកឡើង​នូវ​ជំហាន​បន្ទាប់ នឹងធ្វើ​ការកែសម្រួល​ឯកសារ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​សេដ្ឋកិច្ច​ច​ក្រា និង​ក្របខ័ណ្ឌ​កា​ងារ ដើម្បី​កំណត់​គម្រោង​អនុវត្តន៍ និង​ថវិកា ដោយ​ភ្ជាប់​ជាមួយ​សូចនាករ និង​គោលដៅ មុននឹង​ឈានទៅ​ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​អន្តរក្រសួង និង​ដៃគូ​ពាក់ព័ន្ធ​៕
​ដោយ​៖CEN

×