Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​ងាយ​រងគ្រោះ ៥៣ គ្រួសារ ក្នុងស្រុក​រំដួល​បន្ត ទទួលបាន​អំណោយ​ពី​កាកបាទក្រហម​

​ខេត្តស្វាយរៀង​៖ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ លោក ស្រី ដួង វណ្ណា ប្រធានកិត្តិយស​សាខា លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា និង​សហការី នៅ​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២០ បាន​បន្ត​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ​(​ចាស់​ជា​រា ៣០ គ្រួសារ ជនពិការ ២ នាក់ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ២១ គ្រួសារ ) សរុប​ចំនួន ៥៣ គ្រួសារ ក្នុងស្រុក​រំដួល មកពី​ឃុំ​ថ្នា​ធ្នង់ ១៧ គ្រួសារ ឃុំ​មុ​សមន ១៤ គ្រួសារ និង​ឃុំ​ពងទឹក ២២ គ្រួសារ ។

​ការចុះ​សំណេះសំណាល​នាពេលនេះ លោកស្រី​បាន​ថ្លែងថា ទោះបី​ជំងឺឆ្លង​កូ​វីដ ១៩ មានការ​រី​រាលដាល នៅលើ​ពិភពលោក​យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច ជាពិសេស​ការ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច តែងតែ​គិតគូរ​ពី​សុខទុក្ខ សុខភាព​និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និ​ន្ន​ការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះឡើយ ។ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ដោយ​មិន​គិត​ភាពលំបាក ជិត​ឬ​ឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់​ទីនោះ​ភ្លាម​ដោយ​មិន​រួញរា​ឡើយ ។
​ហើយ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ កាកបាទក្រហមកម្ពុជា​ក៏បាន​រៀបចំ និង​បាន​អនុវត្ត​វិធានការ​មួយចំនួន ដើម្បី​ផ្ដល់​កិច្ច​អន្តរាគមន៍​ជាបន្ទាន់​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​រង​នូវ​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ ជាពិសេស គ្រួសារ​ក្រីក្រ និង​គ្រួសារ​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ ។​

​លោកស្រី​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ការរស់នៅ​ស្អាត ពិសា​ទឹក​ដាំ​ពុះ ហូប​ស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស​សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន កុំ​ឲ្យ​ធ្វេស​ប្រ​ហេស​ពី​ជំងឺ​កូ​វីដ​-១៩ នេះ​ឱ្យសោះ ត្រូវអនុវត្ត​ន៍តា​មកា​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕​ដោយ​៖​វ៉ៃ​កូ​

×