ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ ទោះលោកអ្នកធ្វើអ្វីតែងរីកចម្រើននិងជឿនលឿនទៅមុខជាលំដាប់ និងសម្រេចបានផ្លែផ្កាថែមមួយកម្រិតទៀត។
ជំនួញ ៖ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពស្រស់ស្រាយនិងក្រុមមនុស្សជួយជ្រោមជ្រែង។
ស្នេហា ៖ សេចក្តីស្នេហាប្រុសស្រីមានភាពភ្លឺថ្លានិងផ្អែមល្ហែមចំពោះគ្នាល្អប្រៀបបាននឹងទឹកអម្រឹត៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ ការប្រកបការងារត្រូវចេះសន្សំទុកខ្លះទើបប្រសើរ ។
ជំនួញ ៖ អ្នកប្រកបការងាររកស៊ីជួញដូរវិញការរកផលចំណូលជួបភាពតានតឹង ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់កក់ក្តៅទៅរួច។ ការធ្វើដំណើរជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីធ្វើអ្វីមួយផ្លែផ្កានឹងហុចផលឲ្យជាទីពេញចិត្តជានិច្ច។ ការងារលោកអាចសម្រុកពេញដៃពេញជើងបាន ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។
ជំនួញ ៖ អ្នកធ្វើជំនួញទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សផង ហើយមុខទំនិញមានការលូតលាស់ទៅមុខដោយអាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
ស្នេហា ៖ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកហើយ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតលោកអ្នកជួបតែរឿងល្អៗចូលរក ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារដែលសំខាន់ពីព្រោះថាផលតែងហុចមកវិញនាពេលក្រោយផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបរថ្មីឬមានការផ្លាស់ទីកន្លែងលក់ដូរក៏ល្អប្រពៃគួរសមផងដែរ ព្រោះតែងជួបភាពសុខដុមនិងចម្រើនលូតលាស់គួរសមដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ស្នេហាប្រុសស្រីបើលោកអ្នកមានការចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ជាឱកាសល្អព្រោះតែងមានភាពស្រុះស្រួលព្រមទាំងសិរីសួរស្តីល្អណាស់៕
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះនាំឱ្យទទួលដំណឹងមិនល្អឬមានរឿងរាវមិនល្អចូលយាយីផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយត្រូវប្រយ័ត្នក្រុមមនុស្សមានមុខរបរដូចគ្នាបង្ករឿងថ្នាំងថ្នាក់និងដណ្តើមអតិថិជនដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្នពិសេសបញ្ហាសុខភាពផ្ទាល់ខ្លួនតែម្តង។
ស្នេហា ៖ បញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំជួបបញ្ហាប្រទាំងប្រទើសនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ផ្តល់ផលល្អក្នុងការទំនាក់ទំនងចរចា បញ្ហាការរកស៊ីជួញដូរ ឬទំនាក់ទំនងការងារនៅផ្នែកខាងក្រៅអ្វីមួយ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងស្រួលចិត្ត។
ស្នេហា ៖ បញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំនិងកំពុងលូតលាស់ទៅមុខគួរជាទីកក់ក្តៅ៕
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយងាយជួបនូវបញ្ហារាំងស្ទះនិងពិសេសឱ្យប្រយ័ត្នកិច្ចការងារពីព្រោះថាងាយភ្លាំងភ្លាត់និងជួបបញ្ហាច្រើនចំពោះមុខ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីលាភធំដុំកុំសូវសង្ឃឹមពេកពីព្រោះច្រើនមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺបើបានត្រឹមមួយល្មមទប់ទល់ ហើយអ្នកខ្លះអាចត្រូវខកបំណងទៀតផង។
ការងារ ៖ បញ្ហាស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីជឿពាក្យសម្តីក្រុមមនុស្សពេកឡើយព្រោះអ្នកខ្លះអុជអាលឱ្យតែលោកអ្នកធ្លាក់ទឹកហើយគេចាំទះដៃហ៊ោនៅពេលក្រោយប៉ុណ្ណោះ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានដំណើរជីវិតគ្រាន់គាប់ប្រសើរហើយ ទោះធ្វើអ្វីក៏តែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅមកវិញផង។ ចំពោះការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។
ជំនួញ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក ៕
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ រយៈពេលនេះលោកអ្នកទទួលរងផលលំបាកក្នុងដំណើរជីវិតត្រូវឆ្លងកាត់បន្ថិច ក្នុងនេះមានទាំងរឿងតូចតាចនិងរឿងធំផង។ ការងារជួបផលលំបាកពិបាកឆ្លងកាត់មិនត្រូវចាត់ទុកថាអាក្រក់ណាស់ណាដែរ ដោយយ៉ាងហោចណាស់ត្រូវគិតថាបានឆ្លងកាត់បទពិសោធន៍ផងដែរ ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការល្អប្រសើរហើយបើចង់ទារបំណុលពីនរណាម្នាក់ក៏ជាពេលវេលាល្អប្រពៃណាស់ផង។
ស្នេហា ៖ ស្នេហាកំលោះក្រមុំមានការប្រឆាំងនិងរកាំចិត្តចំពោះគ្នាបន្តិចពីព្រោះម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះឃើញថាបើទោះបីធ្វើអ្វីមួយក៏ងាយកើតប្រទាំងប្រទើសជាមួយអ្នកដទៃណាស់ ហេតុនេះគប្បីប្រយ័ត្នប្រយែងការចរចាសម្តីទៅរកអ្នកដទៃបន្តិចទើបប្រសើរ។ ការងារទោះតូចតាចឬធំដុំច្រើនភ្លាំងភ្លាត់ពុំសូវសមដូចប្រកបឡើយ ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរទាំងអតិថិជនចាស់ថ្មីមិនសូវមានមកអើតទេ ហើយការរកផលកម្រៃទៀតសោតមិនថាទីឆ្ងាយជិតគឺបានត្រឹមមួយទប់ទល់ប៉ុណ្ណោះ។
ស្នេហា ៖ ស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តអ្វីមួយពីព្រោះឃើញថាតែងជួបនូវក្តីជោគជ័យនោះមានមួយចំនួនធំ។ អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនលោកអ្នកអាចត្រូវបានចៅហ្វាយនាយមើលឃើញហើយលើកសរសើរដោយក្តីស្ងៀមស្ងាត់ទៀតផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរនាថ្ងៃនេះដែរជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។
ស្នេហា ៖ ស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រុះស្រួលគ្នាល្អ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដោះស្រាយបញ្ហាតូចធំឬចាត់ចែងការងារផងដែរ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ស្នេហាកំលោះក្រមុំបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕