ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញប្រកាសព័ត៌មានថា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ជាខួបគម្រប់បួនឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ នៅឯស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃទី១០ខែកក្កដានេះ ស្តារម៉ាត ដែលមានទីតាំងនៅស្ថានីយប្រេងឥន្ធនៈ ត្រូវបានបិទមិនឱ្យសាធារណជនបានចូលឡើយ។ ទីតាំងនោះត្រូវបានហ៊ុមព័ទ្ធដោយវត្តមាននៃកងកម្លាំងនគរបាល ដែលបានដាក់រនាំងការពារ ហាមមិនឱ្យនរណាម្នាក់ប្រារព្ធពិធីរំលឹកខួប នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី ដែលជាកន្លែង ដែលលោកបានស្លាប់នៅទីនោះ។
សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ មានក្រុមយុវជន យុវនារីចំនួន២៦ អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃចំនួន ០៩អង្គ ដែលមកពីគ្រប់ទិសទី បានមករៀបចំពិធីបុណ្យរំលឹកខួប៤ឆ្នាំ នៃការស្លាប់របស់លោក កែម ឡី ដែលបានរៀបចំធ្វើនៅផ្ទះម្តាយបង្កើតលោក កែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ផ្ទុយទៅវិញក្រុមយុវជន យុវនារី និងព្រះសង្ឃ មិនត្រឹមតែចូលរួមធ្វើបុណ្យទេ ថែមទាំងដង្ហែរក្បួនមានទាំងរូបថតលោក កែម ឡី បដាផ្សេងៗ ព្រមទាំងចែកសៀវភៅ បន្តោងសោមានរូបលោក កែម ឡី ចេញពីកន្លែងប្រារព្ធពិធីបុណ្យទៅកាន់ទីរួមខេត្តតាកែវ ដោយមិនបានជូនដំណឹង ឬស្នើសុំមកអាជ្ញាធរមានសមត្ថកិច្ចនោះទេ និងព្យាយាមដង្ហែរក្បួនចូលក្នុងផ្សារធំតាកែវទៀតផង ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមធ្វើការឆ្លើយតបចំពោះសាធារណជន ដែលនិយមតាមដានបណ្តាញសង្គម Facebook អំពីការរិះគន់ និងចោទប្រកាន់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ថា បានប្រើប្រាស់កម្លាំង និងមធ្យោបាយរារាំង គាប់សង្កត់មិនឱ្យប្រជាពលរដ្ឋនិងព្រះសង្ឃរៀបចំរំលឹកខួប០៤ឆ្នាំ របស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។
ក្នុងន័យនេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកាតព្វកិច្ចរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋដោយស្របច្បាប់ និងមិនបានធ្វើការរារាំង បង្ក្រាបទៅលើក្បួនដង្ហែរដូចការចោទប្រកាន់នោះឡើយ ដោយគ្រាន់តែស្នើរសុំដល់ក្រុមព្រះសង្ឃ ដែលដឹកនាំក្បួនដង្ហែរឱ្យធ្វើការស្នើរសុំច្បាប់ជាមុន និងមិនត្រូវធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ ជាពិសេសមិនអនុញ្ញាតឱ្យដង្ហែរក្បួនចូលក្នុងផ្សារធំតាកែវ ដើម្បីបង្ការនូវហានិភ័យផ្សេងៗ និងការពារផលប្រយោជន៍អាជីវករ ដែលកំពុងប្រកបអាជីវកម្ម ព្រោះអាចមានក្រុមឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍ និងអាចមានចោរកម្មកើតឡើង។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ មានសិទ្ធគ្រប់គ្រាន់ក្នុងការប្រើប្រាស់កម្លាំង មធ្យោបាយដើម្បីបង្ការទប់ស្កាត់ និងត្រៀមបង្ក្រាបនូវរាល់សកម្មភាពខុសច្បាប់ទាំងឡាយណាដែល បង្ករឱ្យមានចលាចល ប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃពុធទី៨ ខែកក្កដា ឆ្នាំ២០២០ នេះក្រុម ខ្មែរថាវរៈ សម្ព័ននិស្សិតបញ្ញវ័ន្តខ្មែរ រួមសហការជាមួយក្រុមយុវជនសកម្មជនបរិស្ថាន បានជួបជុំគ្នាដើម្បីរំលឹកខួបនៃការបាញ់សម្លាប់លោកបណ្ឌិត កែមឡី ប៉ុន្តែរដ្ឋបាលខណ្ឌចំការមន បានចេញលិខិតហាមឃាត់ការជួបជុំរបស់ពួកគេ ដែលជាការជួបជុំប្រារព្ធ ពិធីសាសនាការពារដោយច្បាប់។
រដ្ឋបាលខណ្ឌចំការមន មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ មានសារព័ត៌មាន គម្រប់ខួប៤ឆ្នាំ ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ នឹងមានការ រៀបចំពិធីជួបជុំ នៃមរណៈភាពរបស់លោក កែម ឡី ដែលត្រូវ ឆ្នាំ២០២០ នៅបរិវេណស្ថានីយ៍ប្រេងខណ្ឌ ចំការមន រាជធានីភ្នំពេញ។ ធ្វើការជួបជុំពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា នៅស្ថានីប្រេងឥន្ធនៈកាល់តិច ស្កបបូកគោ ស្ថិតនៅក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ តាមរយៈព័ត៌មាននេះ ម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈកាល់តិច បានស្នើសុំមកអាជ្ញាធរឱ្យជួយចាត់ វិធានការនានា ដើម្បីធានានូវប្រក្រតីភាពនៃការប្រកបអាជីវកម្ម សណ្តាប់ធ្នាប់សាធារណៈ បាននូវហានិភ័យនៃ អគ្គិភ័យ ដែលអាចកើតមានជាយថាហេតុ នៅក្នុងស្ថានីយ៍ប្រេង។ ដោយយោងតាមសំណូមពរ សន្តិសុខ នឹងធានា ខាងលើ ផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា រដ្ឋបាលខណ្ឌ នឹងចាត់វិធានការមិនឱ្យមានការជួបជុំនៅទីតាំងខាងលើឡើយ ដោយ មូលហេតុដូចខាងក្រោម ទី១. មានការស្នើសុំពីម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ទី២. ដើម្បីធានាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទី៣៖ យោងតាមស្មារតីនៃច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី អ្នក ចង់សម្តែងមតិត្រូវជួបជុំនៅ ទីលានប្រជាធិបតេយ្យ។ ទី៤. ស្ថានភាពជំងឺកូវីដ. ១៩ កំពុងរីករាលដាលជាសាកល ក្រសួងសុខាភិបាល បានបិទនូវការជួបជុំ គ្រប់ប្រភេទនៅទូទាំងប្រទេស។ រដ្ឋបាលខណ្ឌ គ្មានជម្រើស អ្វីក្រៅពីការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជន ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។ រដ្ឋបាលខណ្ឌ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តជាមួយរដ្ឋបាលខណ្ឌចំការមន ដើម្បីសង្គមជាតិ យើង។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ ដោយ៖កូឡាប