Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​វេទិកាសាធារណៈ នៅ​ភូមិ​ចុង​ព្រែក ដើម្បី​ពិនិត្យ​ដោះស្រាយ ទទួលយក​សំណូមពរ ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​

​ខេត្តស្វាយរៀង​៖ លោក ជុក មុន្នី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ក្រុង​ស្វាយរៀង លោក សំ សេរី​រតន៍ អនុប្រធាន​ក្រុមការងារ​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​កម្មវិធី​វេទិកាសាធារណៈ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​នៅក្នុង​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់​លោក​អភិបាលក្រុង លោក​ប្រធាន​ក្រុមការងារ ចុះជួយ​ស​ង្តា​ត់​ស្វាយរៀង ហើយ​និង​ប្រជាពលរដ្ឋ ចូលរួម​ក្នុង​វេទិកា​នេះ​មាន​ចំនួន ៥៨​គ្រួសារ​ផងដែរ​។​

​លោក កែរ រដ្ឋា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​សង្កាត់​ស្វាយរៀង បានឱ្យដឹងថា គោលបំណង​នៃ​ការរៀបចំ​ធ្វើ​វេទិកាសាធារណៈ​នេះ​ឡើង គឺ​ដើម្បី​ពិនិត្យ​ដោះស្រាយ ទទួលយក​សំណូមពរ​ពី​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ជាក់ស្តែង មាន​តម្រូវការ​សំណូមពរ និង​តម្រូវ​ការចាំបាច់ ហើយ​បើ​សំណូមពរ​របស់​ប្រជាពលរដ្ឋ មិនអាច​ដោះស្រាយបាន​ទេនោះ ក្រុមការងារ​នឹង​ទទួលយក​សំណូមពរ​ទាំងនោះ ទុក​ពិភាក្សាគ្នា ដើម្បី​ដោះស្រាយ​នាឱកាស​ក្រោយៗ​ទៀត​។​

​ក្នុងឱកាស​នោះ លោក ជុក មុន្នី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ក្រុង​ស្វាយរៀង ក៏បាន​លើកឡើង​ពី​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ នៅក្នុង​ក្រុង​ស្វាយរៀង នាពេល​បច្ចុប្បន្ន​ដែល​សម្រេចបាន​។ លោក​ប្រធាន​ក្រុមការងារ ក៏បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅទីនេះ​។ ជាពិសេស​លោក ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ ១៩ ដែលជា​បញ្ហា​ប្រឈម រួម​ទូទាំង​សកលលោក​នាពេល​នេះឡើយ បើទោះបី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា ដោយ​ត្រូវធ្វើ​អនាម័យ​សុខភាព​ឱ្យបាន​ជាប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​ក្រុមគ្រួសារ​កុំឱ្យ​មាន​ឆ្លង​មេរោគ​កូ​វីដ​១៩ នេះ​ឱ្យសោះ​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល​យើង ។

​លោក ជុក មុន្នី ក៏បាន​ធ្វើការ​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​អនុវត្ត​ឱ្យបាន​ជាប្រចាំ​នូវ​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល​គឺ ត្រូវ​ដុសលាង​សម្អាត​ដៃ ជាប្រចាំ​ដោយ​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង​ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស នៅពេល​ក្អក ឬ​កណ្តាស នៅក្នុង​ចំណោម​ក្រុមមនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា ។​

​លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​រស់នៅ នា​រដូវ​កូ​វីដ​រាជរដ្ឋាភិបាល ក៏បាន​បញ្ចេញ​នូវ​ថវិកា រួម​នឹង​គ្រឿងឧបភោគ​បរិ​គោក​មួយចំនួន យកទៅ​ចែកជូន​ដល់ដៃ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​មិន​ឱ្យមាន​ប្រជាព​រដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយ​អត់បាយ​នោះដែរ​៕​ដោយ​៖ វ៉ៃ​កូ​


×