Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​ការពារ ជា​កម្លាំង​ដ៏​សំខាន់បំផុត ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​ឃុំ​របស់​យើង​

​ខេត្តស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ជាមួយ​លោក ជុក មន្នី រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ស្វាយរៀង លោក សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង បាន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​សង្កាត់ និង​ប្រជា​ការពារ​ក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន ក្នុងន័យ​ពង្រឹង និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ ភូមិ ឃុំ មាន​សុវត្ថិភាព ក៏ដូចជា គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង ជាពិសេស ការដាក់​ឲ្យ​អនុវត្ត​នូវ​ការផ្តល់ សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រ​១ និង​ក្រ​២ អំឡុង​ពេលដែល​មេរោគ​កូ​វីដ​១៩ បាន​នឹង​កំពុង​រា​ត្បា​ត​នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​។​

​លោក​បាន​បន្តថា សម្រាប់​ប្រជា​ការពារ គឺជា​កម្លាំង​ដ៏​សំខាន់បំផុត ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ​របស់​យើង ហើយ​កម្លាំង​នេះ​ក៏​ជា​សេនាធិការ របស់​ប៉ុស្តិ៍​រដ្ឋបាលន​គ​របាល​ឃុំ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​ផងដែរ​។​

​លោក​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ពង្រឹង​សន្តិ​សណ្តាប់ធ្នាប់​សង្គម និង​ការការពារ​ទប់ស្កាត់​ការរំលោភ​យក​ដី​ចំណី​ព្រែក ដី​ប្រឡាយ បឹងបួរ ដែលជា​របស់​រដ្ឋ​៕​ដោយ​៖ វ៉ៃ​កូ​


×