ភ្នំពេញ៖រថយន្តព្រូសមួយគ្រឿងបើកក្នុងល្បឿនលឿដល់ផ្លូវបំបែកជាបួនមិនបង្អង់ជ្រុលទៅបុកគូទរថយន្តTOYOTA ReVOពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងាជើង រីឯរថយន្តព្រូសរងការខូចខាតផ្ទៃខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ និង ១២ នាទីទៀបភ្លឺឈានចូលថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ាក TOY OTA ពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ (2BE 5458) ធ្វើដំណើមានគ្នា៤ នាក់ក្រុមគ្រួសារក្នុងទិសដៅពីជើងមក ខាងត្បូងបម្រុងនឹងចូលផ្ទះ ស្រាប់តែមកដល់ជិតចំណុចកើតហេតុខាងលើគេបានឃើញរថយន្តម៉ាកព្រូស មួយគ្រឿងទៀតបើកគ្នាម្នាក់ឯង ដែលពាក់ផ្លាកលេខភ្នំពេញ 2R8562 ធ្វើដំណើក្នុងទិសដៅពីលិចមក ខាងកើតយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏បួងចង្កូតជ្រុលទៅបុកពីក្រោយរថយន្ត ម៉ាក TOYOTA ពេញទំហឹងបណ្តាលឲ្យខ្ទាតទៅខាងក្រឡាប់ផ្ងារជើងឡើងលើ។
ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរមិនបង្ក របួសស្នាមទៅដល់ភាគីណាមួយទេរងការខូចខាតតែសម្ភារនិងរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចទាក់ទងទៅខាងជំនាញឲ្យចុះមកវាស់វែង និងជួយសម្របសម្រួល ទៅលើភាគីទាំងពីរ ចុងក្រោយដោះស្រាយសងជាសំណងបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ៖សា មេត