Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនបរទេស​ប្រុស​ស្រី​១​ក្រុម ត្រូវ​ចាប់ខ្លួន​ក្នុងករណី​ធ្វើ «​ពិធីជប់លៀង​ដ៏​ពាលា​អាវ៉ាសែ​» ក្នុង​ទឹកដី​ខេត្តសៀមរាប​

ខាងលើ​ជា​ចំណង​អត្ថបទ ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ របស់​វៀតណាម បានលើកឡើង​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ថ្មីៗ​នេះ ។​

​ជាការ​ពិតណាស់ សៀមរាប គឺជា​ខេត្ត​រមនីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទាក់ទាញ​អ្នកទេសចរ​លោកខាងលិច​ជាច្រើន មក​ទស្សនា​កម្សាន្ត ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​ប្រសាទ​អង្គរវត្ត ដែលជា​ប្រាសាទ​បុរាណ​ដ៏​ធំ​ល្បីល្បាញ​បំផុត​នៅលើ​ពិភពលោក ។ ហេតុនេះ ពុំ​អាច​ត្រូវបាន​ជនណាម្នាក់​ចូលមក​បំផ្លិចបំផ្លាញ ឬ ប្រមាថ​បានឡើយ ។​

​ប្រភពព័ត៌មាន​វៀត​ណា​មខា​លើ បាន​ឲ្យ​ដឹងថា ជនបរទេស​ប្រុស​ស្រី​វ័យ​១​ក្រុម​មាន​គ្នីគ្នា​ចំនួន ១០ នាក់​ដែល​ដើរតួ​ជា «​អ្នករៀបចំ​» អាច​ជាប់គុក ១ ឆ្នាំ ចំពោះ «​សកម្មភាព​ជប់លៀង​អាសអាភាស​» របស់​ពួកគេ នៅក្នុង​ទឹកដី​ខេត្តសៀមរាប ។​

​អ្នកទេសចរ​ជនជាតិ​អង់គ្លេស​ចំនួន ៧០ នាក់ ត្រូវ​ប្រទេស​កម្ពុជា​បាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៥ ខែមករា ដោយ​ប៉ូលិស​នៅ​រមណីយដ្ឋាន​មួយ​ក្នុង​ខេត្តសៀមរាប​ប្រទេស​កម្ពុជា​។ ជនបរទេស​ទាំងនេះ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ “​ផលិត​រឿង​កា​អាសអាភាស​” នៅពេល​ពួកគេ​មកកាន់​ទីនេះ កាលពី ៥ ឆ្នាំមុន​។​

​ព្រឹត្តិការណ៍ “​ចូរ​ភ្ញាក់ឡើង​ជាមួយគ្នា​” ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី ៥ ឆ្នាំមុន​។ ទោះជា​យ៉ាងណា ថ្មីៗ​នេះ​វីដេអូ​របស់​ពួកគេ បាន​លេចឡើង​នៅលើ​អ៊ី​ន​ធឺ​ណេ​ត ។ រូបភាព​របស់​ស្ត្រីៗ​ស្លៀក​ឈុត​ប៊ី​គី​នី​សិច​ស៊ី និង​សកម្ម​ភាពមិន​សមរម្យ​របស់​ពួកគេ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប៉ូលីស​កម្ពុជា​។​

​ប៉ុន្តែ ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​ក៏​ត្រូវបាន​ប្រព្រឹត្តឡើង​នៅ​ឆ្នាំនេះ​ផងដែរ ហើយ​នគរបាល​កម្ពុជា​បាន​ច្រឡំ​អះអាងថា​នេះ​គឺជា​មនុស្ស​ដែល​បានបង្ហាញ​ខ្លួន​នៅក្នុង​វីដេអូ​កាលពី​ប្រាំ​ឆ្នាំមុន​។ ក្នុងចំណោម​មនុស្ស ៧០ នាក់ ដែល​ត្រូវ​ចាប់ខ្លួន មាន​មនុស្ស ១០ នាក់ គឺជា​សមាជិក​នៃ​ក្រុម​រៀបចំ​ព្រឹត្តិការណ៍​នេះ ។ ពួកគេ​អាច​ប្រឈម​នឹង​ការកាត់ទោស​ជាប់ពន្ធនាគារ​មួយឆ្នាំ ចំពោះ​ការបង្កើត​វីដេអូ​ឃ្លី​ប​ដែលមាន​ខ្លឹមសារ​មិន​សមរម្យ​។​

​ឪពុក​របស់​យុវជន​ម្នាក់​ឈ្មោះ​ហារី​ស មកពី​ទីក្រុង​ផត​ស៍​ម័​រ ប្រទេស​អង់គ្លេស បាន​និយាយថា កូនប្រុស​អាយុ ៣៣ ឆ្នាំ របស់គាត់ បានធ្វើការ​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល ៣ ឆ្នាំ​។ Harris ជា​ម្ចាស់​បារ និង​មិន​ដែលមាន​បញ្ហា​ជាមួយ​ច្បាប់​ក្នុងស្រុក​ម្តងណា​នោះទេ ។ ឪពុក​របស់​ហារី​សបាន​និយាយថា “​កូនប្រុស​ខ្ញុំ​កំពុងធ្វើការ​បាន ៥ នាទី ស្រាប់តែ​ប៉ូលីស​ចូលមក​ចាប់ខ្លួន​គាត់​តែម្តង​” ។​

​យោងតាម​លោក Paul នោះ​បារ​ហារី​ស គឺជា​បារ​មួយ​ក្នុងចំណោម​បា​ជាច្រើន ចំណុះ​កម្មវិធី “​ចូរ​យើង​ទទឹក​ទៅ​ជាមួយគ្នា​” ។ អ្នកទេសចរ​អាច​ទិញ​សំបុត្រ ហើយ​ចូលទៅ​កាន់​បារ​នីមួយៗ ។ លោក Paul ឲ្យ​ដឹងថា នៅពេលដែល​គាត់​បានទទួល​ព័ត៌មាន គាត់​មិនអាច​ទាក់ទង​កូនប្រុស​របស់គាត់​បាន​ទេ ព្រោះ​ប៉ូលីស​បាន​រឹបអូស​ទូរស័ព្ទ​របស់​ហារី​ស ៕

http://danviet.vn/the-gioi/canh-sat-dot-kich-tiec-thac-loan-o-campuchia-nguoi-bi-bat-keu-oan-844536.html

×