ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានឃាតករ យកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមយ៉ាងអាណោចអាធ័ម បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៧ យប់ ថ្ងៃសៅរ៍ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងស្តិតនៅត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូមួយកន្លែង នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះខាងលេីមិនទាន់ស្គាល់អត្តសញ្ញាណ ដោយមានវ័យប្រហែល៣០ឆ្នាំ សព្វថ្ងៃស្នាក់ស្ត្រីរងគ្រោះស្នាក់ក្នុងខ្ទមជាមួយនិងប្តីនៅត្រង់ចំណុចកេីតហេតុ និង មានមុខរបប ជាអ្នករេីសអេតចាយជាមួយគ្នា ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ថា មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម តែមិនដឹងថាជាករណីអ្វីពិតប្រាកដ ទេីបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមេីលឃេីញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ និងមានស្នាមឈាមតិចតួចផងដែរ ទេីបរាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ ទៅលើស្ត្រីដែលស្លាប់ ហហើយក្នុងហេតុការណ៍ខាងលេីនេះដែរ មិនឃេីញបុរសត្រូវជាប្ដី នៅកន្លែងកេីតហេតុនោះទេ ហេីយជនរងគ្រោះក៏គ្មានសាច់ញាតិផងដែរ ។
បន្ទាប់ពីមន្ត្រីជំនាញកោសល្យវិច័យបានពិនិត្យទៅលើសពជនរងគ្រោះជាង២ម៉ោង ទេីបបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះត្រូវបានឃាតករ យកដងពូថៅញ៉ុកមាត់ បណ្ដាលឲ្យស្លាប់ និងដាក់ការសង្ស័យជំហានដំបូង គឺជាប្ដីរបស់ជនរងគ្រោះតែម្ដង ។
ក្រោយពេល សមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុ និងកោសល្យវិច័យរួចបានប្រគល់សពទៅឲ្យខាងរថយន្តសាម៉ុយដឹកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដេីម្បីបូជាតាមប្រពៃណី ៕ ដោយ៖ សា មេត