ភ្នំពេញ÷បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តបួងចង្កូតទៅបុកនឹងទ្រូងថ្ម ពុះចែកផ្លូវបណ្ដាលឱ្យក្រឡាប់ពីរបីជុំបង្កឱមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជាប់នោះ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ និង ០០ នាទីទៀបភ្លឺឈានចូលថ្ងៃអាទិត្យទី ១២ ខែកក្កដាឆ្នាំ ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក កូរ៉ូឡាពណ៌ស្ករដែលពាក់ផ្លាកលេខភ្នំពេញ 2AF3851
ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកជាមួយនឹងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យក្រឡាប់ពីរទៅបីជុំបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ
ស្រាប់តែភ្លាមនោះដែរបងប្អូនប្រជាពលរដ្ឋបានជួយលើករថយន្តនិងជួយយកម្ចាស់ចេញពីក្នុងររថយន្តយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចគាត់ទាក់ទងទៅខាងឲ្យជំនាញចរាចរណ៍ក្រុងរាជធានីភ្នំពេញឱ្យចុះមកយករថយន្តស្ទូចដើម្បីស្ទូចយករថយន្តកូរ៉ូឡាមួយគ្រឿងយកទៅស្នងការក្រុងរង់ចាំដោះស្រាយនៅពេលក្រោយផងដែរ៕ ដោយ៖ សា មេត