Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ដំណាច់​ខែកក្កដា​នេះ ប្រជាពលរដ្ឋ រស់នៅ​ក្រោម​ស្ពាន​អ​កាស​ស្ទឹងមានជ័យ នឹង​ប្ដូរ​ទីលំនៅ មក​រស់នៅ​លើដី​កម្មសិទ្ធិ​ស្របច្បាប់ តាម​ប្រឡាយ​ស្ទឹងមានជ័យ​

​ភ្នំពេញ​៖ នៅ​ដំណាច់​ខែកក្កដា​ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ នឹង​ប្ដូរ​ទីលំនៅ​របស់​ពួកគាត់ ទៅ​រស់នៅ លើដី​កម្មសិទ្ធិ​ស្របច្បាប់ នៅតាម​ប្រឡាយ​ស្ទឹងមានជ័យ​វិញ​។

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បែបនេះ ក្នុង​អង្គសិក្ខាសាលា​ស្ដីពី​ការផ្សព្វផ្សាយ របាយការណ៍ នៃ​ការសិក្សា​ទិន្នន័យ​មូលដ្ឋាន នៃ​សហគមន៍​នៅតាម​ប្រឡាយ​ស្ទឹងមានជ័យ និង​ការរៀបចំ​យុទ្ធសាស្ត្រ ស្វែងរក​ការគាំទ្រ​មតិ​លើ​វិស័យ​រៀបចំ​ផែនការ នគ​រូ​បប​នីយកម្ម​និង​ការគ្រប់គ្រង​ដីធ្លី​នា​ព្រឹក​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ក្នុង​២​ទសវត្សរ៍​មកនេះ រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​កើនឡើង កំណើន​យានយន្ត កំណើន​ប្រជាពលរដ្ឋ​ក៏បាន​កើនឡើង​ដូចគ្នា​ដែរនោះ​។ ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​ក៏បាន​ចំណាកស្រុក មក​រស់នៅ​រាជធានី​ភ្នំពេញ យ៉ាងគំហុក​ផងដែរ ខណៈដែល​ប្រទេស​កម្ពុជា បានធ្វើ​សមាហរណកម្ម​ចូលគ្នា បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន មក​សង់​លំនៅដ្ឋាន​នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ ។ ជាក់ស្តែង​ប្រឡាយ​ស្ទឹងមានជ័យ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ បានមក​រស់​នៅលើ​ប្រឡាយ ដែល​ធ្វើ​ឲ្យ​កកស្ទះ​ចរន្តទឹក​ហូរ និង​ធ្វើ​ឲ្យ​មានការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ។

​ជុំវិញ បញ្ហា​ប្រឈម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ដឹកនាំ​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ឲ្យ​ថ្នាក់ក្រោម​ជាតិ រៀបចំ​អភិវឌ្ឍន៍​សហគមន៍ ឲ្យ​បាន​១០០​សហគមន៍​ក្នុង​មួយឆ្នាំ​។ ពាក់ព័ន្ធ​នឹង​ការរៀបចំ​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើការ​អភិវឌ្ឍ​សហគមន៍​ស្ទឹងមានជ័យ នៅនឹងកន្លែង​ដោយ​ប្រជាពលរដ្ឋ ទទួលបាន​ដី​ស្របច្បាប់ នៅ​អម​ប្រឡាយ​ស្ទឹងមានជ័យ​នេះ​តែម្តង ហើយ​ប្រឡាយ​ស្ទឹង​ជ័យ ត្រូវបាន​ស្ថាបនា​ឡើង ដោយ​បុក​ស៊ី​ផាយ​ជញ្ជាំង​ប្រឡាយ ជាមួយនឹង​ការកសាង​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ​ផងដែរ ។ បើ​គិត​មកដល់ពេលនេះ ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ បាន​ជិត​ឈានដល់​ទីបញ្ចប់​ហើយ គឺ​នៅក្នុង​ដំណាច់ខែ​កក្កដា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស ឲ្យ​ទៅ​ស្នាក់នៅ​ក្រោម​ស្ពាន​ស្ទឹងមានជ័យ ជា​បណ្ដោះអាសន្ន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បញ្ជូន​ឲ្យ​ពួកគាត់ មក​រស់នៅ​លើដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពួកគាត់​វិញ ដែល​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ប្រទានកម្ម​ឲ្យ​ពួកគាត់ នៅ​ដី​មួយ​ឡូត៍​នៅតាម​បណ្ដោយ​ប្រឡាយ​ស្ទឹងមានជ័យ​នេះ​។​

​លោក​ឃួ​ង ស្រេង បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​សហគមន៍​ក្រីក្រ ដូចគ្នានេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ ស្មើនឹង​៨៧​ខ្នង​ផ្ទះ នៅ​សហគមន៍​បន្ទាយ​ស្លឹក ដែល​ពួកគាត់​រស់នៅ​លើផ្លូវ​សា​ធា​រណៈ​លេខ​៤៣៤ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ជាង​២០​ឆ្នាំ​កន្លងមកនេះ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រគល់​ដីឡូត៍​ថ្មី ដី​ទំហំ ៤​ម៉ែត្រ​គុណ ១៥​ម៉ែត្រ ក្នុង​មួយ​ខ្នង​ផ្ទះ ស្ថិតនៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ហើយ​ប្រជាពលរដ្ឋ​បានទទួល​យក​ដោយ​ក្តី​រីករាយ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា គម្រោង​សាកល្បង​មួយ​នឹងត្រូវ​ធ្វើឡើង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការគាំទ្រ​ទីលំនៅ​ក្រីក្រ​ក្នុង​ទីក្រុង​ដែល​ហៅថា ” សហគមន៍​ប្រឡាយ​ស្ទឹងមានជ័យ​” ស្ថិតនៅ​ក្នុងភូមិ​ចំនួន​៤ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​គោលបំណង គាំទ្រ និង​អនុវត្ត​ផែនការ​សកម្មភាព​ទីក្រុង​គ្មាន​សំណង់​មិន​រៀបរយ និង​ការធ្វើផែនការ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​៕ ដោ​យ៖កូឡាប

×