Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ស្ថានីយ​និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​៥​ទីតាំង ត្រូវបញ្ជូន​សំណុំរឿងទៅ​តុលាការ ក្រោយ​រកឃើញកេង​បន្លំ​បរិមាណ​និង​គុណភាព​ប្រេង​

​តាកែវ​៖ មន្ត្រី​ជំនាញ​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ ក្លែងបន្លំ ក​.​ប​.​ប ខេត្តតាកែវ បាន​ប្រើ​វិធានការ​ក្តៅ

​ទៅដល់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ទ​នៈ​ចំនួន​៥ ទីតាំង ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី ​ដោយបាន​កសាង​សំណុំរឿងបញ្ជូន​ទៅកាន់​តុលាការ តាម​នីតិវិធី​ច្បាប់ ដោយ​លក់​មិន​ស្មោះត្រង់ ។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​តម្លៃ គុណភាព និង​បរិមាណ នៅតាម​ស្ថានីយ​និង​ម្ចាស់​ដេប៉ូ​ប្រេង​ឥន្ទ​នៈ​មួយចំនួនធំ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី និង​ក្រុង​ដូន​កែវ នា​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ​ឆ្នាំ​២០២០ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ ក្លែងបន្លំ ហៅ​កាត់ ក​.​ប​.​ប ​បាន​មានប្រសាសន៍ថា ការប្រើ​វិធានការ​ក្តៅ​ទៅលើ​ម្ចាស់​ស្ថានីយ​និង​ម្ចាស់​ដេប៉ូ​ប្រេង​ឥន្ទ​នៈ ទៅកាន់​តុលាការ​នេះ គឺ​ដោយសារតែ​ពួកគាត់​បានដាក់​លក់​ខុស​បរិមាណ និង​គ្មាន​គុណភាព ក្នុង​ចំ​ណោ​យ​ស្ថានីយ​និង​ដេប៉ូ​ប្រេងសាំង​ចំនួន ៨ ដោយ​បរិមាណ​នេះ ​គឺ​គាត់​លក់​មិន​គ្រប់​ចំនួន​លីត្រ ហើយ​គុណភាព​នេះ​គឺ​ដាក់លក់​ប្រេងសាំង​ធម្មតា​ថា​ជា​សាំង​ស៊ុប​ព៊ែ​រ ដូច្នោះ​វា​មិន​អនុលោម​ទៅ​តាម​​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព​ទំនិញ និង​សេវា ។​

​លោក ប៉ោ លាង​គង់ បន្ថែមទៀតថា ចំពោះ​ម្ចាស់​ស្ថានីយ​និង​ម្ចាស់​ដេប៉ូ​ប្រេង​ឥន្ទ​នៈ​ទាំង​៥ ទីតាំង​នេះ ​ដែល​យើង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នេះ គឺ​យើង​ទើបតែ​ចុះ​ពិនិត្យ​ម្តង​តែប៉ុណ្ណោះ​ ដូច្នោះគ្រាន់តែ​បញ្ជូនទៅ​តុលា​រការ​ដើម្បី​ពិន័យ ប៉ុន្តែ​ប្រសិនបើ​យើង​ពិនិត្យ​លើក​ក្រោយ​ទៀត ឃើញ​នៅ​ដដែល​មិន​រាងចាល​នោះ​យើង​នឹង​ស្នើសុំ​ទៅកាន់​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​អយ្យការ សាលាដំបូង​ខេត្តតាកែវ បិទ​ទីតាំង​នោះ​ចោល​តែម្តង​គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​តទៅទៀត ។​

​ជាមួយគ្នានេះដែរ លោក​ប្រធាន​សា​ខាក​.​ប​.​ប ប៉ោ លាង​គង់ ក៏បាន​ធ្វើការ​អំពាវនាវ​ទៅដល់​ម្ចាស់ស្ថានីយ​ក៏ដូចជា​ម្ចាស់​ដេប៉ូ​ប្រេង​ឥន្ទ​នៈ​ទាំងអស់ សូម​ប្រកប​អាជីវកម្ម​ប្រេងសាំង​នេះ ដោយ​ស្មើភាព និង​ស្មោះត្រង់​ដោយ​ឈរលើ​គោលការណ៍​ច្បាប់​ជា​ធរមាន ពិសេស​នោះ គឺ​ដាក់លក់​ប្រេងសាំង​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​គុណភាព និង​បរិមាណ ​សូមកុំ​បន្លំ ឬ​គៃបំបាត់​បរិមាណ​ប្រេងសាំង​តទៅទៀត ៕ ដោយ​៖​តាកែវ​

×